ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈប្រតិភូសមាជិកព្រឺទ្ធសភាសាធារណរដ្ឋបារាំងនិងសមាគមកុមារជ័យ ប្រទេសបារាំងនឹងបំពេញទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យនាថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០២២ ។

ប្រតិភូដឹកនាំដោយលោកហ្វ្រង់ស័្វរ ហ្ក្រូសឌីឌីយេ ( François Grosdidier ) ។

យោងកម្មវិធីឪ្យដឹងថា បំណងនៃបេសកកម្មលើកនេះ ប្រតិភូគឺដើម្បីគាំទ្រ ជំរុញគម្រោងបង្រៀនភាសាចារាំង ។ដើម្បីគាំទ្រ ជំរុញគម្រោងបង្រៀនភាសាបារាំងនៅសាលាបឋមសិក្សាកុមារសង្គ្រោះ និងនីវិទ្យាល័យហ៊ុន សែនខ្លាកូន និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ។

ដោយឡែកមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ពិសេសវិទ្យាល័យហ៊ុនសែនខ្លាកូននិងសាលាបឋមសិក្សាកុមារសង្គ្រោះបានត្រៀមលក្ខណ:ជាស្រេចហើយទទួលស្វាគមន៍ប្រតិភូនេះ ។ក្នុងនោះ វិទ្យាល័យបានទទួលបើកថ្នាក់សិស្សរៀនភាសាបារាំងនិងក៏ទទួលការស្នាក់នៅរបស់គ្រូស័គ្រចិត្តបារាំងផងដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី២៧-២៨ខែកុម្ភៈឆ្នាំ២០១៨ លោកហ្វ្រង់ស័្វរ ហ្ក្រូសឌីឌីយេ (HE François Grosdidier ) សមាជិកព្រឺទ្ធសភាសាធារណរដ្ឋបារាំង និងប្រតិភូ ព្រមទាំងសមាគមកុមារជ័យពីបារាំង បានអញ្ជើញបំពេញទស្សនកិច្ចនៅសាលាបឋមសិក្សាកុមារសង្គ្រោះនិងវិទ្យាល័យហ៊ុន សែនខ្លាកូន នាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណដើម្បីគាំទ្រ ជម្រុញគម្រោងបង្រៀនភាសាបារាំង ។

ប្រតិភូក៏អញ្ជើញប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងទស្សនកិច្ចនៅសាលាខេត្តបន្ទាយមានជ័យ ;នៅមណ្ឌលសូត្រនិងប្រាសាទបន្ទាយឆ្មារស្រុកថ្មពួកផងដែរ ៕សរន