ប្រែសម្រួលៈបំណង(វេអិនអិចស្ព្រេស)៖ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃចន្ទបានប្រកាសចំនួនអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៦.៨០៩នាក់នៅ៦១ខេត្តក្រុង ដោយរុញចំនួនឆ្លងក្នុងរលកបច្ចុប្បន្នឡើងដល់២.៣២៩.២៣៧នាក់។
ទីតាំងបីដែលមានអ្នកឆ្លងថ្មីច្រើនជាងគេកាលពីម្សិលគឺ ក្រុងហាណូយចំនួន២.៩៨៨នាក់ ខេត្តង៉េអាន(Nghe An)ចំនួន១.២៤៧នាក់ និងក្រុងដាណាំងចំនួន៩៣៥នាក់។
ចំនួនអ្នកជំងឺកូវីដ១៩ស្លាប់នៅវៀតណាមបានកើនដល់៣៨.៤២៧នាក់បន្ទាប់ពីអ្នកជំងឺ១០០នាក់ទៀតស្លាប់កាលពីថ្ងៃចន្ទ ។
ក្រសួងក៏បានបញ្ជាក់ថា អ្នកជំងឺ៩.៦៦៥នាក់ក៏បានជាសះស្បើយពីកូវីដ១៩ក្នុងថ្ងៃដដែល នាំអោយចំនួនអ្នកជាពីជំងឺឆ្លងរាតត្បាតនេះឡើងដល់២.១២២.៣៨០នាក់តាំងពីមុនមក។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនវៀតណាម៩៦លាននាក់ ជាង៧៤,៣លាននាក់បានចាក់វ៉ាក់សាំងពីរដូស និងជាង២៩លាននាក់បានចាក់ដូសទីបី៕
អ្នកដំណើរនៅអាកាសយានដ្ឋានក្រុងហូជីមិញកាលពីខែមករា ឆ្នាំ២០២២