ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ រដ្ឋបាលបៃដិនបានយល់ព្រមលើកិច្ចសន្យាគាំទ្រតម្លៃ ១០០ លានដុល្លារជាមួយតៃវ៉ាន់ ក្នុងគោលបំណងជំរុញប្រព័ន្ធការពារមីស៊ីលរបស់កោះនេះខណៈតៃវ៉ាន់ប្រឈមនឹងសម្ពាធខ្លាំងឡើងពីប្រទេសចិន។
ក្រសួងការបរទេសអាម៉េរិកបានប្រកាសពីកិច្ចព្រមព្រៀងផ្នែកវិស្វកម្មនិងថែទាំកាលពីថ្ងៃចន្ទទី៧កុម្ភៈ ខណៈប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ជាព្រឹត្តិការណ៍មួយដែលពោរពេញទៅដោយភាពតានតឹងជាតិនិយម ដែលអ្នកខ្លះបារម្ភអាចកើនឡើងបន្ទាប់ពីអូឡាំពិករហូតឈានដល់ការប៉ុនប៉ងដណ្តើមយកតៃវ៉ាន់ដោយកម្លាំង។
ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួន និងមិនបានច្រានចោលការប្រើកម្លាំងដើម្បីបង្រួបបង្រួមកោះនេះជាមួយដីគោកឡើយហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានបង្កើនការហោះហើរយន្តហោះចម្បាំងចូលក្នុងអ្វីដែលទាំងតៃវ៉ាន់និងចិនអះអាងថាជាដែនអាកាសរបស់ខ្លួន។
កិច្ចព្រមព្រៀងគាំទ្រនេះគឺសំដៅជួយតៃវ៉ាន់ថែទាំមីស៊ីលការពារដែនអាកាសដែលមានស្រាប់របស់ខ្លួននិងមីស៊ីល Patriotដ៏ទំនើបដែលផលិតដោយសហរដ្ឋអាម៉េរិក ដែលតៃវ៉ាន់កំពុងទិញ។
ក្រសួងយោធាតៃវ៉ាន់បានបង្ហោះសារលើ Twitter អរគុណដល់សហរដ្ឋអាម៉េរិកសម្រាប់ការយល់ព្រមលើកិច្ចព្រមព្រៀងនេះ៕
កិច្ចព្រមព្រៀងគាំទ្រនេះគឺសំដៅជួយតៃវ៉ាន់ថែទាំមីស៊ីលការពារដែនអាកាសដែលមានស្រាប់របស់ខ្លួន និងមីស៊ីល Patriot