​ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ អគារ​ថ្មី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែលមាន​កម្ពស់​៩​ជាន់ កសាង​សម្រេចបាន​លទ្ធផល​៩០​ភាគរយ​ហើយ ហើយ​គ្រោង​នឹង​កសាង​ឱ្យ​រួចរាល់​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ខាងមុខ ខណៈដែល​ក្រុម​ជាងសំណង់​និង​ក្រុម​វិស្វករ​កំពុង​ព​ន្លឿ​នក​សាង​អគារ​ថ្មី​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​អគារ​ថ្មី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ពិធីសូត្រមន្ត​ប្រោះព្រំ សុំ​សេចក្តីសុខ សិរី​សួស្តី ជ័យ​មង្គល តាម​ជំនឿ​សាសនា នៅក្នុង​ឱកាស​សម្ពោធ​ការិយាល័យ​ថ្មី​សម្រាប់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល​ការិយាល័យ​ជំនាញ​បាន​ចូលទៅ​បំរើការ​ងារ​ជា​បណ្តើរៗ​នោះ​ហើយ​។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេចព្រះ វ័ន​រ័​ត ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​ពី​រគ​ង្គ​នៅ​វត្ត​ច័ន្ទ​បុរី​វង្ស​។

​អគារ​ថ្មី​នេះ​កសាងឡើង​ក្រោម​ការដឹកនាំ​ផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ជួយឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួងមហាផ្ទៃ , អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​មានការ​ចូលរួម​ពី​ស្បុរ​សជន ក្នុងការ​គិតគូរ​លើក​កម្ពស់​ដោះស្រាយ​កែប្រែ​កន្លែងធ្វើការ​ងា​ររ​បស់​នគរបាលជាតិ​ឱ្យបាន​ស្អាត​ល្អ​តាម​ស្តង់ដារ​ស្របតាម​ភាព​រីក​ស​ម្រើ​ន​នៃ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​