​ដោយ​: បូកគោ​/​កំពត​: ទីតាំង​រដ្ឋបាល​ក្រុង​បូកគោ​ពីរ​កន្លែង​ផ្សេងគ្នា​នឹង​បង្កើតឡើង ដោយ​ទីមួយ​ស្ថិតនៅ​ក្បែរផ្លូវ​ជាតិ​លេខ​៣ ត្រង់ចំណុច​ផ្លូវ​ឡើងទៅ​ភ្នំ​បូកគោ និង​ទី​ពីរ​ក្បែរ​អតីត​កាស៊ីណូ​បូកគោ ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួល​សេវា​។ ការឯកភាព​បែបនេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ខេត្តកំពត​នា​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​ទាំងពីរ​ខាងលើ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា នាពេល​ខាងមុខនេះ ក្រុមការងារ​ត្រូវតែ​ព​ន្លឿ​ន​ការ​គូរ​ប្លង់ ទីតាំង​សាលាក្រុង​បូកគោ​ផ្នែក​ខាងក្រោម​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​រៀបចំ កន្លែងធ្វើការ​ងារ​ឱ្យបាន​ត្រឹមត្រូវ និង​សមរម្យ​ដូច​បណ្តា​ក្រុង​នានា​ដែរ​៕​