​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្នុង​ចលាចល​ការទូត​នៅ​ទូ​ទាំង​ទ្វីប​ទាំងពីរ លោក​ប្រធានាធិបតី​ចូ បៃ​ដិន បាន​ចេញ​ពី​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​ថ្មី​របស់​អាល្លឺម៉ង់ ដោយ​ប្តេជ្ញា​ថា បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័នណត ស្រ្ទីម ធូ(Nord Stream 2) ពី​រុស្ស៊ី​ទៅ​អាល្លឺម៉ង់​នឹង​ត្រូវ​​បិទ ប្រសិនបើ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែន​បន្ថែមទៀត​។​

​ទន្ទឹមនឹងនេះ មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​គឺជា​ប្រទេស​តែមួយគត់​ដែល​និយាយ​អំពី​ការឈ្លានពាន​។​

​លោកពូ​ទីន​និង​ប្រធានាធិបតី​បារាំង​លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ជួបប្រជុំ​គ្នា​ជាច្រើន​ម៉ោង​នៅ​ទីក្រុង​មូ​ស្គូ​ស្របពេល​ជាមួយ​គ្នា​ដែល​លោកបៃ​ដិ​ន​និង​អធិកាបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ សូ​ល (Olaf Scholz) ពិភាក្សា​គ្នា​នៅ​សេត​វិមាន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​វិបត្តិ​មុនពេល​ជម្លោះ​ប្រដាប់អាវុធ​ផ្ទុះឡើង​។​

​រុស្ស៊ី​បាន​ដាក់ពង្រាយ​ទ័ព​រាប់​ម៉ឺន​នាក់​នៅ​ព្រំដែន​អ៊ុ​យក្រែន ដោយ​បន្ថែម​កម្លាំងយោធា​ស្ទើរតែ​រាល់ថ្ងៃ​។​

​សេត​វិមាន​បានចេញ​ការព្រមាន​កាន់តែ​ខ្លាំង​ឡើង​អំពី​លទ្ធភាព​នៃ​សង្គ្រាម​ហើយ​លោក​បៃ​ដិន​បាននិង​កំពុងសម្លឹង​រក​ការពង្រឹង​ការគាំទ្រ​ក្នុងចំណោម​សម្ពន្ធមិត្ត​អឺរ៉ុប​សម្រាប់​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​​ប្រឆាំង​នឹង​រុស្ស៊ី ប្រសិនបើ​ប្រទេស​នេះ​បន្ត​ទៅ​មុខ​ជាមួយ​នឹង​ការឈ្លានពាន​។​

​ដោយ​សំដៅ​ទៅលើ​សម្ពន្ធមិត្ត​លោកខាងលិច​ដ៏​មាន​ឥទ្ធិពល ទោះបីជា​អ៊ុយ​ក្រែន​មិនមែន​ជា​សមាជិក លោកបៃ​ដិនបាន​និយាយថា “​ពួក​យើង​បាន​ត្រៀម​ខ្លួន​រួម​គ្នា​រួចជាស្រេច ហើយ​សមាជិក​ណាត​ទាំង​​អស់​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ​”​។​

​ខណៈ​លោកបៃ​ដិន​អះអាងសា​ជា​ថ្មី​ជាមួយនឹង​ការបញ្ជាក់​ថា​បំពង់​បង្ហូ​រហ្គាស​នឹងមិន​ដំណើរការ​ទៅមុខ​នោះ​លោក​សូល​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការរក្សា​ភាព​មិន​ច្បាស់លាស់​មួយចំនួន​អំពី​​ការដាក់ទណ្ឌកម្ម ដើម្បី​ដាក់​សម្ពាធ​លើ​រុស្ស៊ី​ឱ្យ​កាត់បន្ថយ​វិបត្តិ​។​

​លោក​សូល​បាន​និយាយថា “​វា​ចាំបាច់​សម្រាប់​រុស្ស៊ី​ដើម្បី​យល់ថា អ្វីៗ​អាច​កើតឡើង​ច្រើន​ជាង​អ្វីដែល​ពួកគេ​បាន​គណនា​ដោយ​ខ្លួនឯង​ទៅទៀត​”៕

​លោកបៃ​ដិ​ន​និង​អធិកាបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ សូ​ល (Olaf Scholz)​ពិភាក្សា​គ្នា​នៅ​សេត​វិមាន​