ដោយៈសរិទ្ធ/ភ្នំពេញៈ ស្ត្រីពីរនាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាងមួយគីឡូក្រាម បានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។
សូមរលឹកថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យពីរនាក់ឈ្មោះ វ៉ែន សំណាងរត្ន័ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម និងឈ្មោះ ឯល អាត់ទរី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាមួយនឹងវត្ថុតាមថ្នាំញៀនមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១គ.ក្រ ៣០១,៩៩ក្រាម៕