ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល,ស្ត្រេតថែមស៍) ៖ អ្នកជិះស្គីលើទឹកកកអាម៉េរិក វីសិន ចូវ (Vincent Zhou) បាននិយាយកាលពីថ្ងៃចន្ទទី៧ខែកុម្ភៈថាគាត់បានដកខ្លួនចេញពីការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉េកាំងនៅមុនវិញ្ញាសាឯកត្តជនក្នុងសប្តាហ៍នេះបន្ទាប់ពីធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។
ចូវ ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៦ នៅអូឡាំពិកក្រុងព្យុងចឹងឆ្នាំ ២០១៨ និងផ្តួលម្ចាស់ជើងឯកពិភពលោកបីជំនាន់ ណាថាន ចិន (Nathan Chen) សម្រាប់មេដាយមាសក្នុងព្រឹត្តិការណ៍ Skate America Grand Prix កាលពីខែតុលា បានផ្តល់ព័ត៌មាននេះនៅក្នុងវីដេអូប្រាំនាទីនៅលើ Instagram។
ចូវបាននិយាយថា “ខ្ញុំបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ ហើយជាអកុសលខ្ញុំនឹងត្រូវដកខ្លួនចេញពីព្រឹត្តិការណ៍ឯកត្តជន ដែលចាប់ផ្តើមនៅថ្ងៃស្អែក”៕
វីសិន ចូវ ដកខ្លួនពីអូឡាំពិកដោយសារកើតកូវីដ១៩
ជុំវិញកូវីដ១៩នៅអូឡាំពិកក្រុងប៉េកាំងនេះដែរ អត្តពលិកជាង៣០នាក់កំពុងដាក់ខ្លួនដាច់ពីគេនៅកន្លែងធ្វើចត្តាឡីស័កក្រោយពិនិត្យឃើញមានកូវីដ១៩ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកាលពីថ្ងៃអង្គារទី៨កុម្ភៈ។ការដាក់ខ្លួននៅដាច់ពីគេនេះមានរយៈពេលមធ្យមប្រាំពីរថ្ងៃ។
ដើម្បីរារាំងការឆ្លងរាលដាលជំងឺកូវីដ១៩ ពួកអ្នករៀបចំកីឡាអូឡាំពិកតំរូវអោយមនុស្សគ្រប់គ្នានៅក្នុងតំបន់អូឡាំពិកធ្វើតេស្តិ៍រកកូវីដ១៩ជារៀងរាល់ថ្ងៃ។អ្នកដែលត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩នឹងត្រូវនាំទៅកាន់មណ្ឌលចត្តាឡីស័ករហូតដល់ពេលធ្វើតេស្តិ៍លែងមានកូវីដ១៩៕