ដោយ:រ៉ាម៉ន/ភ្នំពេញ: លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ យកថវិកាមួយចំនួន អង្ករ មី និងត្រីខ ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ឧបាសិកា ចាន់ សាយ៉ុន ជាជីដូនរបស់លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។
ជាមួយគ្នានោះដែរប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ តំណាងក្រុមគ្រួសារសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកអភិបាលរាជធានីភ្នំពេញ ដែលបានចាត់ក្រុមការងារ ក្នុងការនាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួន មកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ ៕