ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះចំនួន ៤.៤៤៩គ្រាប់ ដែលកប់នៅក្នុងដី ត្រូវបានក្រុមការងារនៃអង្គការហេឡូត្រាស់ឋរកឃើញនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គ្រាប់ទាំងបីប្រភេទ ជាគ្រាប់ប្រឆាំងមនុស្ស និងរថពាស់ដែក ក្នុងនោះមានគ្រាប់អាកា៥៧ឋចំនួន១០កេះ ស្មើនឹង ៤.៤០០គ្រាប់ គ្រាប់ DK ៨២ (បាញ់រថគ្រោះ) ចំនួន ១៩គ្រាប់ និងគ្រាប់ឡង់ចំនួន ៣០គ្រាប់។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានបញ្ជាក់ឱ្យដឹងថា ការរុករកឃើញគ្រាប់ខាងលើ ដោយសារតែតំបន់នេះត្រូវក្រុមអ្នកវិនិយោគវិស័យអចលនទ្រព្យបានកែប្រែឱ្យក្លាយទៅជាតំបន់ដីល្វែង ហើយយកជំនាញនៃអង្គការហេឡូត្រាស់មករុករក ទើបប្រទះឃើញគ្រាប់ទាំងអស់នេះ។ ក្រោយរកឃើញអង្គការហេឡូត្រាស់ក៏សម្រេចធ្វើការកម្ទេចចោលនៅនឹងកន្លែង៕/PC