ប្រែសម្រួលៈបំណង/គៀវ(ដេល្លីម៉េល)៖ យោធាអ៊ុក្រែននឹងធ្វើសមយុទ្ធយោធាចាប់ពីថ្ងៃ១០ដល់ថ្ងៃ២០កុម្ភៈក្នុងការឆ្លើយតបនឹងសមយុទ្ធយោធារបស់រុស្ស៊ីនៅបេឡារូសក្បែរព្រំដែនខាងជើងរបស់ខ្លួន នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡេកស៊ី រេសនីកូវ(Oleksii Reznikov)។
លោក រេសនីកូវ បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយកាលពីយប់ថ្ងៃចន្ទថា ទាហានអ៊ុយក្រែនបានធ្វើការហ្វឹកហាត់ផ្សេងៗជាប្រចាំនិងចាប់ពីថ្ងៃ១០កុម្ភៈទៅពួកគេនឹងចាប់ផ្តើមប្រើដ្រូនបៃរ៉ាកតា(Bayraktar)និងកាំជ្រួចប្រឆាំងរថក្រោះធុនចាវឺលីន(Javelin)និងNLAWដែលផ្តល់ដោយដៃគូបរទេស។
បណ្តាប្រទេសលោកខាងលិចនិយាយថា ពួកគេបារម្ភខ្លាចក្រែងរុស្ស៊ីចូលលុកលុយអ៊ុយក្រែននៅពេលរដ្ឋាភិបាលក្រុងមូស្គូដាក់ទ័ពជាង១០០.០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែននិងបញ្ជូនទាហាន៣០.០០០នាក់រួមទាំងសព្វាវុធទំនើបៗទៅធ្វើសមយុទ្ធនៅបេឡារូស ជាប់ព្រំដែនខាងជើងអ៊ុយក្រែន។
ប្រឈមការគំរាមមិនអាចមើលឃើញដូច្នេះ អ៊ុយក្រែនបានទទួលការគាំទ្រទូទៅចាប់ពីអាម៉េរិកនិងបណ្តាប្រទេសនៅក្នុងអង្គការណាតូ។ក្រៅពីអាម៉េរិក អង់គ្លេសបានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះទៅអ៊ុយក្រែនដើម្បីត្រៀមទប់ទល់ការឈ្លានពានណាមួយ។កាំជ្រួចប្រឆាំងរថក្រោះជំនាន់ថ្មីNLAWត្រូវបានអង់គ្លេសបញ្ជូនទៅអោយអ៊ុយក្រែនតាំងពីខែមុន៕
កាំជ្រួចប្រឆាំងរថក្រោះជំនាន់ថ្មីNLAWត្រូវបានអង់គ្លេសបញ្ជូនទៅអោយអ៊ុយក្រែនតាំងពីខែមុន
កាំជ្រួចប្រឆាំងរថក្រោះជំនាន់ថ្មីNLAWអាចបាញ់បំបុកឬអោយវាហោះរកគោលដៅនិងផ្ទុះកំទេចពីលើ