ដោយៈសុផល/ភ្នំពេញៈ ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន ឲ្យមានគុណភាពខ្ពស់បន្ថែមទៀតព្រមទាំងទ្រទ្រង់ដល់ការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងបរិបទនៃការស្តារវិស័យទេសចរណ៍ឡើងវិញ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទចំនួន ៣០រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ចាប់ពីថ្ងៃទី២១-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Spoon ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលខាងលើនឹងផ្តល់នូវចំណេះដឹង និងជំនាញអំពីវិធីសាស្ត្របង្រៀន (Teaching Methodologies) បន្ថែមដល់អ្នកជំនាញទេសចរណ៍ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈរួមមាន៖ (១) ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (Competency Based Training) (២) វិធីសាស្ត្របង្រៀន HHIT ដូចជា៖ វីធីសាស្ត្រប្រើវីដេអូ កាត់រូបភាព បទបង្ហាញ ការសម្តែងតួ ពិភាក្សាក្រុម គំនូរផ្ទាំងរូបភាព និងការអនុវត្តផ្ទាល់
(៣) ការរៀបចំផែនការ និងសម្ភារៈឧបទ្ទេសបង្រៀន ដែលសិក្ខាកាមនឹងត្រូវបានវាយតម្លៃសមត្ថភាពក្រោយការបណ្តុះបណ្តាល ដើម្បីក្លាយជាគ្រូបង្គោល ហូកា ប្រចាំខេត្តសៀមរាប និងមានលទ្ធភាពផ្តល់ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដល់បុគ្គលិកក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។
បេក្ខជន បេក្ខនារីទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ លើវគ្គបណ្តុះបណ្តាលខាងលើ អាចដាក់ពាក្យផ្ទាល់មកកាន់ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ តាមរយៈតំណភ្ជាប់៖ Trainer Registration Form (kobotoolbox.org) ឬលោក ផន សុភ័ក្រ លេខទូរស័ព្ទ៖ ០៧៨ ២១៤ ២៤៥ និងក្លឹបបណ្តុះបណ្តាលធនធានមនុស្សខេត្តសៀមរាប (Siem Reap HR Club) លេខទូរស័ព្ទ៖ ០៨៥ ៧៧៧ ៣០៣/ ០១២ ៩៣៣ ១២៧ និងអ៊ីម៉ែល៖ [email protected] ដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប (CV) និងលិខិតបញ្ជាក់ការងារបច្ចុប្បន្ន៕