Views: 187 Post navigation ការប្រណាំងប្រជែងដើម្បីដឹកនាំប្រទេសហ្វីលីពីនបានចាប់ផ្តើមកាលពីថ្ងៃអង្គារទី៨កុម្ភៈ ដោយកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វែរឌីណង់ ម៉ាកូស ក្លាយជាបេក្ខជនឈានមុខគេក្នុងការស្នងតំណែងបន្តពីមេដឹកនាំ រ៉ូឌ្រីហ្គោ ឌុយទែត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និង ធ្វើជាសហប្រធានកិច្ចប្រជុំកំពូល សន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ជាមួយលោកជំទាវបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង ឯកឧត្តម បាន គី មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។