ដោយ:ដេប៉ូ/ភ្នំពេញ:លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ លើវឌ្ឍនភាពនៃការសិក្សាចងក្រងទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋបានប្រើប្រាស់និងអាស្រ័យផលយូរឆ្នាំមកហើយនៅក្នុងតំបន់អភិរក្សក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថានក្នុងភូមិសាស្ត្រខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
គួរបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងដែលបានរៀបចំឡើងកាលពី ថ្ងៃទី៨ខែកុម្ភៈកន្លងមកនេះមានការចូលរួមពី សំណាក់សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ រដ្ឋលេខាធិការ អនុរដ្ឋលេខា អញ្ជើញពីអន្តរក្រសួង ព្រមទាំងអភិបាលនៃគណៈអភិបាលខេត្តទាំង ៤ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ៕សរន