ប្រែសម្រួល : កញ្ញាដាលីស (CNA) ៖ អ្នកវិទ្យាសាស្ត្រចិននិយាយថា ពួកគេបានបង្កើតឧបករណ៍ធ្វើតេស្តិ៍រកមេរោគកូរ៉ូណា ដែលមានភាពត្រឹមត្រូវដូចការធ្វើតេស្តិ៍ PCR នៅមន្ទីរពិសោធន៍ប៉ុន្តែផ្តល់លទ្ធផលក្នុងរយៈពេល៤ នាទី។
ការធ្វើតេស្តិ៍ប្រតិកម្មខ្សែសង្វាក់ប៉ូលីមែរ៉េស( Polymerase-PCR) ត្រូវបានចាត់ទុកថាត្រឹមត្រូវបំផុតនិងងាយចាប់មេរោគបង្កកូវីដបំផុត ប៉ុន្តែជាធម្មតាវាចំណាយពេលច្រើនម៉ោង។
ប្រទេសមួយចំនួនបានជួបប្រទះនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរក្នុងពេលប្រឈមមុខនឹងតម្រូវការធ្វើតេស្តិ៍ដ៏ច្រើនសម្បើម ដែលបណ្តាលមកពីការរីករាលដាលនៃមេរោគអូមីក្រុង។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យហ្វ៊ូដាន់ (Fudan)ក្នុងទីក្រុងសៀងហៃ និយាយថា ពួកគេមានដំណោះស្រាយ។
នៅក្នុងឯកសារស្រាវជ្រាវដែលបានពិនិត្យដោយអ្នកស្រាវជ្រាវគ្នាឯងរួចរាល់ ចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងទស្សនាវដ្តីណេឆឺ ប៊ីយ៉ូមេឌីខល អិនជីនៀរីង( Nature Biomedical Engineering)ក្រុមការងារស្រាវជ្រាវបាននិយាយថា ឧបករណ៍ចាប់សញ្ញារបស់ពួកគេ ដែលប្រើមីក្រូអេឡិចត្រូនិចដើម្បីវិភាគសមាសធាតុហ្សែនពីសំឡីអាចកាត់បន្ថយតម្រូវការសម្រាប់ការធ្វើតេស្តិ៍រកកូវីដនៅមន្ទីរពិសោធន៍ដែលប្រើពេលវេលាយូរ។
ក្រុមនេះបាននិយាយនៅក្នុងទស្សនាវដ្តីខាងលើថា “យើងបានប្រែក្លាយឧបករណ៍អេឡិចត្រូនិចបាយអូសិនស័រ( Biosensor)សម្រាប់រកមើលមេរោគ SARS-CoV-2 ឱ្យទៅជាឧបករណ៍គំរូរួមបញ្ចូលគ្នានិងអាចយកតាមខ្លួនបាន ហើយបានបង្ហាញថាវាបានរកឃើញ RNA របស់មេរោគក្នុងរយៈពេលតិចជាង ៤ នាទី”។
RNA គឺជាឈ្មោះមេរោគបង្កកូវីដ១៩៕
តម្រូវការសម្រាប់ឧបករណ៍ធ្វើតេស្តិ៍រកកូវីដបានស្ទុះឡើងយ៉ាងខ្លាំងដោយសារតែការរីករាលដាលនៃមេរោគអូមីក្រុង