គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន រៀបចំ ធ្វើសមាជ វិសាមញ្ញ នៅ ព្រឹកថ្ងៃទី ៩ ខែកុម្ភ : ឆ្នាំ ២០២២ នេះ នៅ ព្រះ ដំណាក់ វាល ស្បូវលេខ A២៨៥ ផ្លូវជាតិ លេខ ១ សង្កាត់ វាល ស្បូវ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ដើ ម្បី ជ្រើស រើ ក្បាលម៉ាស៊ីន ដឹកនាំគណបក្ស ធ្វេីវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិក:គណបក្ស និងនិង កំណត់ យុទ្ធសាស្ត្រនយោបាយ គណបក្ស ។

អង្គសមាជ នឹងបោះឆ្នោត ជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជ បុត្រា របស់ សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាន គណបក្ស ហ្វ៊ុនស៊ិនប៉ិច ជាផ្លូវការ៕