ដោយៈចាន់តូ/ភ្នំពេញៈ ប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូបុករ៉ឺម៉កពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៦:៤០ ព្រលប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចមុខសាលាកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយជិះម៉ូតូម៉ាកឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១S.៥៨១៣ និងម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកយ៉ាម៉ាហាស៊ីរ៉ុស ពណ៌លឿង គ្មានស្លាកលេខ បើកបរដោយបុរស (រត់គេចខ្លួនបាត់) ម្នាក់ដឹកត្រីមួយគ្រឿង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងរងចាំដោះស្រាយគ្នានៅពីក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យអ្នកដឹកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕