ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កាលពីថ្ងៃអង្គារទី៨កុម្ភៈ ក្រុមហ៊ុនហ្វាយហ្សឺ( Pfizer) បានព្យាករណ៍ឃើញការលក់បានជាង ៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២សម្រាប់វ៉ាក់សាំងនិងថ្នាំព្យាបាលកូវីដ១៩របស់ខ្លួន ខណៈក្រុមហ៊ុនឱសថយក្សនេះបានរាយការណ៍ពីប្រាក់ចំណេញប្រចាំឆ្នាំច្រើនជាងទ្វេដងចេញពីការលក់ដ៏រឹងមាំនៃវ៉ាក់សាំងរបស់ខ្លួន។
ក្រុមហ៊ុន Pfizerដែលវ៉ាក់សាំងបង្កើតឡើងរួមគ្នារបស់ខ្លួនជាមួយក្រុមហ៊ុនអាល្លឺម៉ង់បាយអនថិច( BioNTech) មើលឃើញប្រាក់ចំណូលឆ្នាំ ២០២២ ទាបជាងបន្តិចសម្រាប់វ៉ាក់សាំងបើធៀបនឹងឆ្នាំដែលទើបនឹងបញ្ចប់ ប៉ុន្តែនឹងទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីការលក់ថ្នាំព្យាបាលកូវីដ ផែកសូវីដ(Paxlovid) របស់ក្រុមហ៊ុន។
នាយកប្រតិបត្តិលោកអាល់បឺត បួឡា (Albert Bourla)បានពណ៌នាឆ្នាំ ២០២១ ជា “ឆ្នាំរបត់” សម្រាប់ក្រុមហ៊ុន Pfizer ដោយបន្ថែមថាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកម្ចាត់ជំងឺរាតត្បាត “បានផ្លាស់ប្តូរក្រុមហ៊ុនរបស់យើងជារៀងរហូត”។
ក្រៅពីវ៉ាក់សាំង ការលក់មានភាពចម្រុះនៅទូទាំងផ្នែកផ្សេងទៀតរបស់ក្រុមហ៊ុន Pfizer ។ ប្រាក់ចំណូលបានធ្លាក់ចុះសម្រាប់ថ្នាំព្យាបាលសរីរាង្គខាងក្នុងនិងការរលាកនិងថ្នាំពង្រឹងប្រព័ន្ធការពាររាងកាយ ប៉ុន្តែបានកើនឡើងសម្រាប់ថ្នាំព្យាបាលជំងឺមហារីក និងជំងឺកម្រដទៃទៀត៕
ក្រុមហ៊ុន Pfizerបានព្យាករណ៍ឃើញការលក់បានជាង ៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ សម្រាប់វ៉ាក់សាំងនិងថ្នាំព្យាបាលកូវីដ១៩របស់ខ្លួន