ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនសន្សឹមៗទៅមុខជានិច្ច។ក្រៅពីនេះបើមានបញ្ហាតូចធំតែងអាចដោះស្រាយចេញដោយងាយស្រួលថែមទៀត។បើលោកអ្នកចង់សម្រេចចិត្តអ្វីមួយលើការងារតូចធំតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតបានឈានថយក្រោយ ហើយបញ្ហាខ្លះតូចតាចសោះអាចរីកជាធំផង ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ការប្រកបការងារតូចធំលោកអ្នកតោងតែចងចាំថា ការចេះធ្វើចិត្តត្រជាក់ និង អត់ធ្មត់ ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវចេះគិតឱ្យវែងឆ្ងាយ ហើយកុំសម្លឹងឃើញតែផលប្រយោជន៍តិចតួចនៅថ្ងៃនេះ ហើយនាំជះផលអាក្រក់នាថ្ងៃខាងមុខ។ការប្រកបការងារលោកអ្នកជួបបញ្ហានឿយណាយ និងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសច្រើន។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលធ្វេសប្រហែស ឬ មិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងឡើយ។ការប្រកបការងារបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការនៅពេលក្រោយ។ដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕
ឆ្នាំរោង
រាសីស្រុតចុះ។ការរស់នៅជួបបញ្ហារកាំចិត្ត និងអាចកើតរឿងរាវមួយចំនួនថែមទៀត ហើយពិសេសក្លាយជាជម្លោះយូរអង្វែង។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលរងប៉ះទង្គិច ហើយធ្វើអ្វីក៏មិនងាយសម្រេចដល់គោលដៅឡើយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកបញ្ហាក្តីច្រណែនឈ្នានីសឬភាពមោហៈទោសៈដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនតែក៏ងាយត្រជាក់ចិត្តចំពោះគ្នាវិញដែរ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អទាំងនៅទីជិត និង ទីឆ្ងាយផង។ការប្រកបការងារបើលោកអ្នកចង់ជួបចរចាក្នុងរឿងអ្វីមួយអាចចាប់ផ្តើមបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញ។ចំពោះបើជាអ្នកប្រកបជំនួញតូចធំលោកអ្នកបើចង់បន្ថែមដើមទុនក៏អាចផ្តល់ផ្លែផ្កាល្អៗមកវិញជាងអាក្រក់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចង់ពឹងពាក់នរណាម្នាក់ក៏ទទួលផ្លែផ្កាគ្រាន់ពេញចិត្ត។ការប្រកបការងារសព្វបែបយ៉ាងបើទោះបីកិច្ចការមមាញឹកពិតមែនតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ក្នុងថ្ងៃនេះដែរលាភសំណាងហាក់ហូរចូលខ្លះ ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្ត។
រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវធ្វើចិត្តត្រជាក់គ្រប់រឿង និងត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរឡើយ ដូចនេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយរកស្មានមិនត្រូវ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំវក
រាសីស្រុតចុះ។នាថ្ងៃនេះសម្រាប់ស្ត្រីមេផ្ទះងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការល្អប្រពៃបំផុត។ការប្រកបការងារលោកអ្នកតោងតែចាប់កាន់កិច្ចការងារចាស់ឬកិច្ចការងារសេសសល់ពីមុនមកទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាសៅហ្មងបន្តិចតែមុខរបរមានស្ថានភាព ដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះផ្តល់ផលល្អទាំងការប្រកបការងារទាក់ទងប្រាក់កាស ឬ ការសម្រេចចិត្តធ្វើកិច្ចសន្យាអ្វីមួយ។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បើករបរថ្មីក៏ជាពេលវេលាល្អប្រសើរណាស់។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំច
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់ការចរចាតូចធំពីព្រោះតែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។កិច្ចការងារលោកអ្នកធ្វើអ្វីតែងត្រូវបានចៅហ្វាយឬអ្នកគ្រប់គ្រងស្រឡាញ់ចូលចិត្ត។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយ ហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកស៊ីញ៉េ ឬចរចារឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលតែងកើតឡើងតាមក្រោយជានិច្ច។ដោយសារដំណើរជីវិតជួបភាពរដិបរដុប ដូចនេះចូរប្រយ័ត្នការត្រូវរិះគន់ឬត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរធ្វើសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុសហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។
សម្ព័ន្ធស្នេហាប្រុសស្រីឲ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕