ដោយ: មុនីរ័ត្ន/ភ្នំពេញៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបានរៀបចំធ្វើសមាជវិសាមញ្ញនៅព្រឹកថ្ងៃទី ៩ ខែកុម្ភ : ឆ្នាំ ២០២២ នេះ នៅព្រះដំណាក់ វាលស្បូវលេខ A២៨៥ ផ្លូវជាតិ លេខ ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីជ្រើស រើស ក្បាលម៉ាស៊ីន ដឹកនាំគណបក្សនិងធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិក:គណបក្ស និងនិង កំណត់ យុទ្ធសាស្ត្រនយោបាយគណបក្ស ។
រូបថតៈអង្គសមាជបានបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាផ្លូវការ
ជាលទ្ធផលដំបូងអង្គសមាជបានបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជាផ្លូវការ។សមាជក៏បានសម្រេចជ្រើសតាំងអនុប្រធានបីរូប ក្នុងនោះមាន៖ លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ លោក ពៅ អេងគ្រី។
ព្រឹត្តិការណ៍នេះត្រូវបានពណ៌នាថា ជាការត្រៀមរៀបចំខ្លួនរបស់គណបក្សមួយនេះក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ និង បោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ៕សរន
លោក ឆឹង ចំរើន
លោក ប៉ោ ប៊ុនស្រ៊ឺ
លោកពៅ អេងគ្រី
លោកអាំង សំបូរ អគ្គលេខាធិការ