ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រងាល
គុណសព្ទ
ដែលក្រហមទែងឡើងសម្បុរឈាមជាក់ស្ដែង
ក្រហមរងាល ។ ក្បាលរងាល ក្បាលថ្ពែករលីងយង់ឡើងសម្បុរឈាមរលោង ( ព. ទ្រ ) ។ ឈាមរងាល ឈាមច្រាលជាក់ស្ដែង ។
រងាវ
កិរិយាសព្ទ
ប្រឹងពង់កអើតកម្ទរសំឡេង ( ចំពោះតែបក្សីឈ្មោលពួកខ្លះ )
មាន់រងាវ, លលករងាវ, ទទារងាវ ។ ព. ប្រ. រងាវតែក្នុងព្រៃ ហ៊ាននិយាយក្អេងក្អាងបានតែដោយលបលាក់ ។
គុណសព្ទ
សផ្ងាវរាងរលាំ
កាន់ដាវរងាវ ។
រងាវកក
នាមសព្ទ
ឈ្មោះបក្សីមួយប្រភេទ សន្ដានចចាតជាសត្វឆាបជ្រមុជខ្លួនក្នុងទឹកចាប់ត្រីជាអាហារ
ថ្ងៃណាមានរងាវកកយំស៊ាន តែងតែមានភ្លៀងក្នុងថ្ងៃនោះ ។
ការងារ
នាមសព្ទ
កិច្ចដែលត្រូវធ្វើតាមមុខងាររបស់ខ្លួន
ធ្វើការងារ, មានការងារ ។
ច្រងាង
(ច្រង៉ាង)
គុណសព្ទ
ទទឹងទទែងឲ្យទើសទាស់
ឫស្សីមួយដើមនៅច្រងាងកណ្ដាលផ្លូវ ។