ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ទីភ្នាក់ងារ JICA បានសម្ភោធដាក់ឱ្យប្រើប្រាស់ នូវអគារ និងសមិទ្ធផលនានា នៅវិទ្យាស្ថានគរុ កោសល្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ ក្រោមវត្តមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។