ការដោះដូរពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៍ គិតត្រឹមឆ្នាំ២០២១ មានតម្លៃសរុប ៧,៩៧៣ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១០% បើធៀបទៅនឹងឆ្នាំ២០២០ មានតម្លៃ ៧,២៣១ ប៊ីលានដុល្លារ។ នេះតាមការឲ្យដឹង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។