ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប កាលពីថ្ងៃទី៧ ខែកុម្ភៈបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ និងដាក់ចេញផែនការអភិវឌ្ឍសាលា រៀន ព្រមទាំងផ្សព្វផ្សាយពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេលឆ្នាំ៥លើកំណែទំរង់ផ្នែកសិក្សាធិការ ផ្នែកទីផ្សារ ផ្នែកធនធានមនុស្ស ផ្នែកប្រតិបតិ្តការ ផ្នែកហិរ ញ្ញវត្ថុ និងផ្នែកបច្ចេកវិទ្យា(IT) ដើម្បីពង្រឹងបន្ថែម និងបន្តនិរន្តរភាពបណ្តាញគ្រឹះស្ថានអប់រំរបស់ខ្លួន។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការរៀបចំយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះឡើង គឺជាគោលដៅរួមរបស់ស្ថាប័ន ក្នុងទិសដៅអនុវត្តបានយ៉ាងល្អក្នុងការផ្តល់នូវគុណភាពអប់រំជូនដល់សិស្សានុសិស្ស និងបំពេញទៅតាមសេចក្តីត្រូវការ និងការពេញចិត្តខ្ពស់ជូនអ្នកអាណាព្យាបាលទៅលើសេវាកម្ម និងគុណភាពអប់រំ ក៏ដូចបន្តនិរន្តរភាពរបស់ស្ថាប័នផងដែរ។
ក្នុងកិច្ចប្រជុំយុទ្ធសាស្ត្របានលើកឡើងពីការធ្វើទំនើបកម្មគ្រប់កម្មសិក្សា បញ្ចូលបច្ចេកវិទ្យាអប់រំថ្មីៗ និងបញ្ចូលកម្មវិធីគាំទ្រនានា ដើម្បីបង្កើនគុណភាពអប់រំរបស់សិស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ សាលាត្រូវបន្តរក្សា និងអនុវត្តវិធីសាស្ត្របង្រៀនបែបចម្រុះ (Blended Learning) ដើម្បីមានភាពងាយស្រួលក្នុងការបត់ បែន និងធានាបាននូវនិរន្តរភាពនៃការរៀន និងបង្រៀនប្រកបដោយគុណភាពនៅគ្រប់កាលៈទេសៈ។ លើសពីនេះ វេសឡាញ នឹងគ្រោងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ (STEM Center) រួមមួយសម្រាប់គាំទ្រដល់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាធារណជនទូទៅផងដែរ ដើម្បីបញ្ជ្រប ក៏ដូចជាលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យា សាស្ត្របន្ថែមទៀត។
ទន្ទឹមនឹងនេះ វេសឡាញ រៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតឳកាសការងារ និងអភិវឌ្ឍធនធានមនុស្ស ឬអ្នកស្នងតំណែងបន្ទាប់។ បង្កើនទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលនិងអប់រំទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធនានាជាមួយសាលានៅក្រៅប្រទេស ព្រមទាំងស្វែងរកអាហារូបករណ៍សម្រាប់សិស្សបន្តការសិក្សានៅសាកលវិទ្យាល័យ។
ដើម្បីពង្រីកវិសាលភាពអប់រំក្នុងប្រទេសកម្ពុជា វេសឡាញក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ ‘ស្រុក១សាលារៀន១’ តាមរយៈការបង្កើតបណ្តាញគ្រឹះស្ថានអប់រំថ្មីមួយឈ្មោះ ថា ‘សាលារៀនសហគមន៍២១” បន្ថែមលើបណ្តាញគ្រឹះស្ថានអប់រំដែលមានស្រាប់ ក្នុងទិសដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មី អភិវឌ្ឍសហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍ ជាមួយនឹងការបញ្ចូលកម្មវិធីទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម (7 Habits for Highly Effective People) កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ(MoneyTree) និងកម្មវិធីសិក្សាគាំទ្រជាច្រើនទៀត រួមនឹងតម្លៃសិក្សាសមរម្យ។
លោកឧកញ៉ា បានរំព្ញកថា បើទោះបីជាបច្ចុប្បន្នស្ថានភាពកូវីដអាចគ្រប់គ្រងបានយ៉ាងល្អដោយប្រមុខរាជរដ្ឋាភិបាលក្តី ប៉ុន្តែគណៈនាយក បុគ្គលិក គ្រូបង្រៀនត្រូវតែមានការការពារ ត្រៀមខ្លួនជានិច្ច និងបន្តអនុវត្តការបង្រៀនបែបចម្រុះ ដើម្បីធានាថា សាលារៀននៅតែអាចផ្តល់ជូនគុណភាពអប់រំទៅដល់សិស្សានុសិស្សបានគ្រប់កាលៈ ទេសៈ និងស្របទៅនឹងការអប់រំក្នុងយុគសម័យថ្មីនេះ៕Ph