ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ច្រងាប់ច្រងិល
(ច្រង៉ាប់ច្រង៉ិល)
កិរិយាវិសេសន៍
ដែលត្រឡប់ត្រឡិន ផ្កាប់ផ្ងារច្រើនដង, ដែលជជ្រុលជជ្រក, ជ្រហឹតជ្រហម
ដួលច្រងាប់ច្រងិល ។
ច្រងាម
(ច្រង៉ាម)
គុណសព្ទ
ទ្រាន់ដោយរសជាតិ ដែលមានខ្លាញ់ ។
ច្រងាំង
(ច្រង៉ាំង)
កិរិយាវិសេសន៍
នឹងនៅដោយអាការបែបភាំង
ឈរច្រងាំង ។
ច្រងេងច្រងាង
(ច្រង៉េងច្រង៉ាង)
កិរិយាវិសេសន៍
ដែលច្រងាង ទទឹងទទែងពេញពាស
ដាក់ឫស្សីរាយច្រងេងច្រងាងពេញផ្លូវ ។
គុណសព្ទ
ដែលច្រងាង ទទឹងទទែងពេញពាស
ដាក់ឫស្សីរាយច្រងេងច្រងាងពេញផ្លូវ ។
ត្រងាល
គុណសព្ទ
រលីងយង់ពីខាងមុខ (ថ្ពែកតែត្រង់ខាងមុខ)
ក្បាលត្រងាល ។