Views: 159 Post navigation ភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយ ពីថ្ងៃនេះ រហូតដល់ក្រោយថ្ងៃទី២០ កុម្ភៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប។) បានបង្ហាញនូវសង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់ សហការ ល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ ក្តីំពឹងនេះបានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលដែលមានរយៈពេលបីថ្ងៃ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយ និងការឃោសនាបោះឆ្នោតកាលពីព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប.។