ដោយៈសុផល/ភ្នំពេញ: លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
រូបថតៈសម្តេចក្រឡាហោម ស ខេង
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោង សម្រេចបានកំពុងបន្ត និងគម្រោងនាពេលអនាគតដែលក្នុងនោះរួមមាន៖ ការពង្រឹងគុណភាពផ្លូវជាតិ លេខ១ពីអ្នកលឿងទៅព្រំដែនវៀតណាម ,គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២និង២២ ,ការបញ្ចប់គម្រោងសាងសង់ផ្លូវជាតិលេខ៣ជាស្ថាពរ ,គម្រោងស្តារផ្លូវជាតិលេខ៤ភ្នំពេញ-ក្រុងព្រះសីហនុ ដោយ ពង្រីកទទឹងតួផ្លូវពី៧ម៉ែត្រទៅ១១ម៉ែត្រ, ការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរិសោភ័ណ, គម្រោងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៦ពីក្រុងសៀមរាបទៅស្រុកក្រឡាញ់ រហូតសិរីសោភ័ណ, ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ប្រវែង៩៣,៥៦ គីឡូ ម៉ែត្រពីខ្លាស្ទុះទៅខេត្តក្រចេះ ស្រុករមាត និងបានស្នើទៅមិត្តចិន ដើម្បីបន្តស្ដារផ្លូវនេះទៅដល់ព្រំដែនកម្ពុជា ឡាវ-ត្រពាំងក្រៀល។
លោកទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ពីស្គន់ទៅក្រុងកំពង់ចាមដោយពង្រីកពីពីរគន្លងទៅ៤គន្លងរួមជាមួយនឹងការបំពាក់កាមេរ៉ាសុវត្ថិភាពចំនួនបី ទីតាំង, គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ពីរង្វង់មូលស្ពានព្រែកតាមាក់ទៅស្វាយអន្ទរប្រវែង៥៥ គីឡូម៉ែត្រក្នុងនោះ២,៥គីឡូម៉ែត្រពង្រីកពីពីរគន្លងទៅបួនគន្លងក្រៅពីនោះត្រូវជួសជុល ដោយប្រើកៅស៊ូពីរ ស្រទាប់ស្តើង(DBST)ជាបណ្តោះអាសន្ន រង់ចាំថវិកាដែលបានដាក់ស្នើទៅមិត្តចិនសម្រាប់ការស្តារផ្លូវនេះ ឡើងវិញទាំងស្រុង។
រូបថតៈលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការបញ្ចប់គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅ ក្រុងសៀមរាបតាមផែនការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ការគ្រោងបញ្ចប់ផ្លូវល្បឿនលឿននៅខែកញ្ញា ឆ្នាំ២០២២ គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម ការបញ្ចប់គម្រោងសិក្សាស្ពានស្វាយជ្រុំបច្ចុប្បន្ន កំពុងពិនិត្យលើជម្រើសប្រភេទស្ពានដែលស្នើឡើងដោយភាគីកូរ៉េគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៣ចំនួន២០គីឡូម៉ែត្រ(កំពត-វាលរេញ)ដែលទាមទរឱ្យមានការសិក្សាលម្អិតដើម្បីធានា ឱ្យផ្លូវនេះជាប់រឹងមាំយូរអង្វែង។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានរាយការណ៍អំពីវឌ្ឍនភាពមុខងាររាយការណ៍ជង្ហុក សំបុកមាន់ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២១ ចំនួនអ្នកទាញយកកម្មវិធីនេះមកប្រើប្រាស់សរុបមានចំនួន ២៩ ០៥៧នាក់ ការងារបានការសរុបមានចំនួន ៥៤២២ ករណី បានដោះស្រាយ៣៥១៧ករណី ស្មើនឹង ៧០ភាគរយ បានជួសជុល ១០៣៨ ករណី ដាក់ចូលផែនការឆ្នាំ៧១៨ករណី បញ្ជូនទៅសមត្ថ កិច្ចផ្សេង១៧៦១ ករណី និងរង់ចាំដំណោះស្រាយ១ ៦៣៤ករណី ស្មើនឹង៣០ភាគរយ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះដល់មន្ត្រីនគរបាលចរាចរណ៍ នៅតាមរាជធានី-ខេត្តបន្ថែមទៀត។
សម្រាប់ទិសដៅការងារឆ្នាំបន្ទាប់ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងបន្តយុទ្ធនាការចែកស្ទីកឃ័រចំណាំងផ្លាត និងមួកសុវត្ថិភាព បន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បន្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណបច្ចេកទេសនៅតាមរាជធានី-ខេត្ត ជំរុញការអនុវត្តការដកពិន្ទុលើបណ្ណបើកបរលើអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញការត្រួតពិនិត្យការបំពាក់ផ្លាកសញ្ញាចរាចរណ៍ផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរនូវទិសដៅអនុវត្តបន្តលើការជំរុញសហការជាមួយក្រសួង-ស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជន ដើម្បីបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បុគ្គលិកក្រុមហ៊ុន ការផលិតស្ពតអប់រំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិចុះអនុវត្តរឹតបន្តឹងច្បាប់ ឆ្មក់ចាប់យានយន្ត ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ បន្តពង្រឹងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ការ ត្រួតពិនិត្យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ដោយឡែក ថ្លែងក្នុងមតិណែនាំទៅកាន់អង្គពិធីទាំងមូល សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់ពីវិធានការឆ្លើយតបប្រកបដោយសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺ-១៩ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដោយសារកិច្ចខិតខំប្រឹងប្រែង ចាត់វិធានការរឹតបន្តឹងច្បាប់និងការផ្សព្វផ្សាយអប់រំច្បាប់យ៉ាងសកម្មរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងសមត្ថកិច្ចពាក់ព័ន្ធ។
គួរបញ្ជាក់ថាទាក់ទងនឹងសុវត្ថិភាពចរាចរណ៍យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន២៦៧០ករណី បណ្តាលឱ្យស្លាប់ចំនួន១ ៤៩៧នាក់ និង របួសចំនួន៣ ៦១៥នាក់ក្នុងនោះរបួសធ្ងន់ធ្ងរចំនួន២ ២៤៦នាក់ ប្រៀបធៀបនឹងឆ្នាំ២០២០ គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកបានថយចុះចំនួន៥០៩លើក ស្មើនឹង១៦ភាគរយអ្នកស្លាប់បានថយចុះចំនួន ១៤៩នាក់ ស្មើនឹង៩ភាគរយ និងអ្នករបួសបានថយចុះចំនួន១ ០៧១នាក់ ស្មើនឹង២៣ភាគរយ ហើយមូលហេតុដែលបង្កឱ្យមាន គ្រោះថ្នាក់ភាគច្រើន គឺការបើកបរហួសល្បឿនកំណត់ដោយច្បាប់។
ទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ពីស្គន់ទៅក្រុងកំពង់ចាមដោយពង្រីកពីពីរគន្លងទៅ៤គន្លងរួមជាមួយនឹងការបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៣ ទីតាំង គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ពីរង្វង់មូលស្ពានព្រែកតាមាក់ទៅស្វាយអន្ទរប្រវែង៥៥ គីឡូម៉ែត្រក្នុងនោះ២,៥គីឡូម៉ែត្រពង្រីកពីពីរគន្លងទៅបួនគន្លងក្រៅពីនោះត្រូវជួសជុល ដោយប្រើកៅស៊ូពីរ ស្រទាប់ស្តើង(DBST)ជាបណ្តោះអាសន្ន រង់ចាំថវិកាដែលបានដាក់ស្នើទៅមិត្តចិនសម្រាប់ការស្តារផ្លូវនេះ ឡើងវិញទាំងស្រុង។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការបញ្ចប់គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅ ក្រុងសៀមរាបតាមផែនការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ការគ្រោងបញ្ចប់ផ្លូវល្បឿនលឿននៅខែកញ្ញា ឆ្នាំ២០២២ គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម ការបញ្ចប់គម្រោងសិក្សាស្ពានស្វាយជ្រុំបច្ចុប្បន្ន កំពុងពិនិត្យលើជម្រើសប្រភេទស្ពានដែលស្នើឡើងដោយភាគីកូរ៉េ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៣ចំនួន២០គីឡូម៉ែត្រ(កំពត-វាលរេញ)ដែលទាមទរឱ្យមានការសិក្សាលម្អិតដើម្បីធានា ឱ្យផ្លូវនេះជាប់រឹងមាំយូរអង្វែង។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានរាយការណ៍អំពីវឌ្ឍនភាពមុខងាររាយការណ៍ជង្ហុក សំបុកមាន់ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២១ ចំនួនអ្នកទាញយកកម្មវិធីនេះមកប្រើប្រាស់សរុបមានចំនួន ២៩ ០៥៧នាក់ ការងារបានការសរុបមានចំនួន ៥៤២២ ករណី បានដោះស្រាយ៣ ៥១៧ករណី ស្មើនឹង ៧០ភាគរយ បានជួសជុល ១ ០៣៨ ករណី ដាក់ចូលផែនការឆ្នាំ៧១៨ករណី បញ្ជូនទៅសមត្ថ កិច្ចផ្សេង១ ៧៦១ ករណី និងរង់ចាំដំណោះស្រាយ១ ៦៣៤ករណី ស្មើនឹង៣០ភាគរយ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះដល់មន្ត្រីនគរបាលចរាចរណ៍ នៅតាមរាជធានី-ខេត្តបន្ថែមទៀត។
សម្រាប់ទិសដៅការងារឆ្នាំបន្ទាប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងបន្តយុទ្ធនាការចែកស្ទីកឃ័រចំណាំងផ្លាត និងមួកសុវត្ថិភាព បន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បន្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណបច្ចេកទេសនៅតាមរាជធានី-ខេត្ត ជំរុញការអនុវត្តការដកពិន្ទុលើបណ្ណបើកបរលើអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញការត្រួតពិនិត្យការបំពាក់ផ្លាកសញ្ញាចរាចរណ៍ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរនូវទិសដៅអនុវត្តបន្តលើការជំរុញសហការជាមួយក្រសួង-ស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជន ដើម្បីបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បុគ្គលិកក្រុមហ៊ុន ការផលិតស្ពតអប់រំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិចុះអនុវត្តរឹតបន្តឹងច្បាប់ ឆ្មក់ចាប់យានយន្ត ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ បន្តពង្រឹងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ការ ត្រួតពិនិត្យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ដោយឡែក ថ្លែងក្នុងមតិណែនាំទៅកាន់អង្គពិធីទាំងមូល សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់ពីវិធានការឆ្លើយតបប្រកបដោយសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺ-១៩ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដោយសារកិច្ចខិតខំប្រឹងប្រែង ចាត់វិធានការរឹតបន្តឹងច្បាប់និងការផ្សព្វផ្សាយអប់រំច្បាប់យ៉ាងសកម្មរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងសមត្ថកិច្ចពាក់ព័ន្ធ។
ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បាន សម្តែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីសមត្ថកិច្ចក្រសួង-ស្ថាប័នពាក់ព័ន្ធនានា អ្នកសារព័ត៌មាន វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ញាំងឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១ទទួលបានលទ្ធផលផ្លែផ្ការបស់គ.ស.ច.គ ក៏ដូចជារបស់រាជរដ្ឋាភិបាលផងដែរ។
សម្ដេចក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើ ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាវិធានការថ្មីក្នុងការជំរុញស្មារតីគោរពច្បាប់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការកែទម្រង់ប្រកបដោយតម្លាភាពនៃការគ្រប់គ្រងអំពើល្មើស និងបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ។
ដើម្បីទទួលបានជោគជ័យក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ សម្ដេចក្រឡាហោមបាន ដាក់ចេញនូវវិធានការមួយចំនួនដូចតទៅ៖ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាព ចរាចរណ៍តាមគ្រប់រូបភាពឱ្យបានទូលំទូលាយ ពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរយានយន្ត បន្តបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ បន្តរិះរកវិធានការថ្មីៗក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងតែកើតមានឡើងនៅតំបន់ខ្លះក្នុងរាជធានីភ្នំពេញ បន្តធ្វើការរឹត បន្តឹងអនុវត្តច្បាប់ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យមាន ប្រសិទ្ធភាពតម្លាភាព និងនិរន្តរ ភាព និងវិធានការសំខាន់ៗជាច្រើនទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ស្រឡាញ់ខ្លួនឯងនិងជីវិតអ្នកដទៃ កុំបើកលើសល្បឿនកំណត់ ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ពាក់មួក សុវត្ថិភាពពេលជិះម៉ូតូ វ៉ាជែងដោយប្រុងប្រយ័ត្ន កុំប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងសូមឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញគោរពច្បាប់ចរាចរណ៍ កុំផ្ទុកទំនិញលើសទម្ងន់កម្រិត ដោយច្បាប់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីកិច្ចប្រជុំ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញប្រគល់ឧបករណ៍ បច្ចេកវិទ្យា(POS)ចំនួន៣០០គ្រឿងជូនដល់អគ្គស្នងការនគរបាលជាតិ ដើម្បីប្រើប្រាស់ក្នុងការរឹតបន្តឹងលើ ការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ៕សរន