ដោយ:បាយ័ន/សៀមរាបៈ ក្រុមការងារចម្រុះដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មេីសគ្រឿងញៀន នៃស្នងការនគរបាលខេត្ដ សៀមរាប កម្លាំងកងរាជអាវុធហត្ថ(អ.ហ) និងមន្ត្រីជំនាញមូលដ្ឋាន បានចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រស្រុកស្វាយលើ។
ក្រុមការងារដឹកនាំដោយ លោកពិន ប្រាកដ អភិបាលរងខេត្ត និងមានការចូលរួមពីលោកជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទទួលបន្ទុក។ នេះបើតាមការបញ្ជាក់របស់សាលាខេត្តសៀមរាននៅថ្ងៃទី ៩ ខែកុម្ភៈ។
ជាលទ្ធផលបានត្រួតពិនិត្យយានយន្តសរុបចំនួន ៧៥គ្រឿង យានយន្តត្រឹមត្រូវចំនួន ៦៦គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ប្រាំបួនគ្រឿង បានដោះភ្លើងបំពាក់ខុសលក្ខណៈបច្ចេកទេស ចចំនួនប្រាំបួនគ្រឿង។បានធ្វើការណែនាំអ្នកបើកបរគោយន្តកន្រ្តៃ និងបិទស្ទីកឃ័រចំណាំងផ្លាតចំនួន ៥៧គ្រឿង។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា៖ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹ និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៣០ក្បាល៕សរន