ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖រុស្ស៊ីបានព្រមព្រៀងលើកិច្ចសន្យាផ្គត់ផ្គង់ហ្គាសអោយចិនរយៈពេល៣០ឆ្នាំតាមបំពង់បង្ហូរថ្មីមួយ ហើយនឹងទូរទាត់ការលក់ជាប្រាក់អឺរ៉ូ ។វាជាការពង្រឹងសម្ពន្ធភាពថាមពលមួយជាមួយរដ្ឋាភិបាលក្រុងប៉េកាំងចំពេលទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចដោយសារបញ្ហាអ៊ុយក្រែននិងបញ្ហាដទៃទៀតកាន់តែយ៉ាប់យ៉ឺនឡើង។
ក្រុមហ៊ុនហ្កាសប្រូម(Gazprom)ដែលគ្រប់គ្រងផ្តាច់មុខខាងនាំចេញហ្គាសតាមបំពង់បង្ហូរ បានយល់ព្រមផ្គត់ផ្គង់អោយក្រុមហ៊ុនថាមពលចិនCNPCនូវហ្គាស១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំតាមបំពង់បង្ហូរដែលភ្ជាប់តំបន់ចុងបូព៌ារបស់រុស្ស៊ីទៅប្រទេសចិន ។វាត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅពីរទៅបីឆ្នាំខាងមុខ។
តាមពិតរុស្ស៊ីបានបញ្ជូនហ្គាសទៅអោយចិនតាមបំពង់បង្ហូរផោវើ អូហ្វ ស៊ីប៊ឺរី(Power of Siberia)របស់ខ្លួននៅឆ្នាំ២០១៩។វាបាននាំចេញហ្គាស១៦,៥ពាន់លានម៉ែត្រគូបទៅកាន់ចិននៅឆ្នាំ២០២១។
សូមបញ្ជាក់ថា បណ្តាញបំពង់បង្ហូរ Power of Siberiaមិនជាប់គ្នាជាមួយនឹងបំពង់បង្ហូរហ្គាសរុស្ស៊ីទៅអឺរ៉ុបទេ។
នៅក្រោមផែនការពីមុន រុស្ស៊ីមានបំណងផ្គត់ផ្គង់ហ្គាសអោយចិន៣៨ពាន់លានម៉ែត្រគូបតាមបំពង់បង្ហូរនេះនៅយ៉ាងយូរត្រឹមឆ្នាំ២០២៥។
កិច្ចព្រមព្រៀងដែលត្រូវបានសំរេចឡើងចំពេលប្រធានាធិបតីរុស្ស៊ីធ្វើទស្សនកិច្ចចិនកាលពីដើមខែកុម្ភៈដើម្បីចូលរួមបើកកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។
ក្រុមហ៊ុនGazpromផ្តល់ព័ត៌មានពិស្តារតិចតួចអំពីកិច្ចព្រមព្រៀងនេះ តែប្រភពចិនមួយបាននិយាយថា ហ្គាសរបស់រុស្ស៊ីមកពីកោះសាខាលីន(Sakhalin)នឹងត្រូវបញ្ជូនតាមបំពង់បង្ហូរកាត់សមុទ្រជប៉ុនទៅកាន់ខេត្តហេឡុងជាំង(Heilongjiang )ភាគឦសានរបស់ចិន និងឈានដល់១០ពាន់លានម៉ែត្រគូបនៅត្រឹមឆ្នាំ២០២៦និងការទូរទាត់គិតជាប្រាក់អឺរ៉ូ ស្របតាមកិច្ចខិតខំរបស់ប្រទេសទាំងពីរដើម្បីងាកចេញពីការប្រើប្រាក់ដុល្លារ។
ការពិភាក្សារវាងក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមប៉ុន្មានឆ្នាំមកហើយក្រោយការចាប់ដំណើរការបំពង់បង្ហូរហ្គាសPower of Siberiaប្រវែង៤.០០០គីឡូម៉ែត្រដើម្បីបញ្ជូនហ្គាសទៅចិន។កិច្ចពិភាក្សាកាន់តែបង្កើនល្បឿនបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងកំណត់យកឆ្នាំ២០៦០ជាឆ្នាំបញ្ចេញឧស្ម័នកាបូនិចសូន្យមានន័យថាកាត់បន្ថយការប្រើធ្យូងថ្មស្ទើរទាំងស្រុង។ការខ្វះធ្យូងថ្មរបស់ចិនកាលពីឆ្នាំមុនវាកាន់តែរំលេចអោយឃើញថា ហ្គាស(ឧស្ម័នធម្មជាតិ)មានតំលៃពិសេសហើយជំរុញបង្កើតកិច្ចព្រមព្រៀងថ្មី៕
កិច្ចព្រមព្រៀងដែលត្រូវបានសំរេចឡើងចំពេលប្រធានាធិបតីរុស្ស៊ី ជួបប្រធានាធិបតីចិនក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចចិនកាលពីដើមខែកុម្ភៈដើម្បីចូលរួមបើកកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង