ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បាននាំយកគ្រឿង ឧបភោគបរិភោគ ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចំនួន ៩គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ (ឆេះអស់ទាំងស្រុង ៦ខ្នងផ្ទះ និង ៣ខ្នងផ្ទះទៀត ឆេះអស់១ចំហៀងៗ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិកំពង់បាស្រូវជើង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង)។
អំណោយទាំងនោះ បានត្រូវចែកជូនគ្រួសារ ដែលឆេះផ្ទះ ទាំងស្រុង ៦ គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ ៥០ គីឡូ កន្ទេល១ ភួយ១ មុង១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មី១កេះតូច ប៊ីចេង ១ កញ្ចប់ ស្ករស ១ គីឡូ ធុងទឹក ១ រួមនឹងថវិកា ២០ ម៉ឺនរៀល ។ ដោយឡែក ៣ គ្រួសារផ្សេងទៀត ដែលឆេះផ្ទះអស់មួយ ចំហៀងៗ ទទួលបានថវិកា ១គ្រួសារ ២០ ម៉ឺនរៀល ៕/V-PC