លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូ មួយក្រុម ដែលមាន មន្ត្រីការទូត អាមេរិក និងបុគ្គលិកស្ថានទូត ជាង ៦០ នាក់ ធ្វើទស្សនកិច្ចការងារ នៅខេត្តសៀមរាប និងចូលរួមប្រារព្ធកម្មវិធី សប្តាហ៍ស្ថានទូតអាមេរិក (U.S. Embassy Week) ចាប់ពីថ្ងៃទី ៧ ដល់ ១១ ខែកុម្ភៈ នៅក្នុងទីក្រុងធំទី ២ របស់កម្ពុជា។