ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញ ដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េជាទីកន្លែងដែលសម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូ លសន្តិភាពពិភពលោកឆ្នាំ ២០២២ ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២២ ។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាជើងហោះហើរលេខ ០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាពនៅអាកាសយានដ្ឋានអន្តរជាតិអ៊ីន ឆន់រដ្ឋធានីសេ អ៊ូល សាធារណរដ្ឋកូរ៉េនៅវេលាម៉ោង១៤ និង៥២នាទី រសៀលម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១២និង៥២នាទីម៉ោងនៅព្រះរាជា ណាចក្រកម្ពុជា ។

អញ្ជើញទទួលបដិសណ្ឋាកិច្ចស្តេចតេជោនាយករដ្ឋមន្រ្តីដល់ព្រលានយន្តហោះអន្តរជាតិ អ៊ីនឆន់ រួមមានពីអគ្គនាយករងនៃក្រសួងការបរទេសកូរ៉េ, លោ កស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េនិងឥស្សរជនការទូតរបស់ព្រះរាជា ណាចក្រកម្ពុជាជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុកសម្តេចតេជោនាយករដ្ឋមន្រ្តីក្រៅពីការថ្លែងសុន្ទរកថាគន្លឹៈចំនួន៣ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ ២០២២សម្តេចតេជោ នាយករដ្ឋមន្រ្តីនិងជួបពិភាក្សាទ្វេភាគីជាមួយលោក មូន ចេ អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ,លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ រួមទាំងការជួបសន្ទនាជាមួយលោក លី ចេមីយ៉ុង បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិប តេយ្យកូរ៉េ, លោក យ៊ូន សឹកយូល បេក្ខជនប្រធានាធិបតេយ្យមកពីគណបក្សអំណាចប្រជាជនកូរ៉េនិងជួបដោយឡែកជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់ម៉ូនស្ថាប និកមូលនិធិសហព័ន្ធសន្តិភាពសកល។

ដោយឡែកនៅសណ្ឋាគារឡូតេវើលដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីវត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល ,លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាព សកលព្រមទាំងវត្តមាន អស់លោក លោកស្រីនៃអង្គការសហព័ន្ធសន្តិភាពសកលរួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សានិងប្រកបការ ងារនៅសាធារណរដ្ខកូរ៉រ ជាច្រើនរូប។ ចំពោះព័ត៌មានពិស្តារ ស្តីពីសកម្មភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅរដ្ឋធានីសេ អ៊ូលសាធារណរដ្ឋកូរ៉េ ​៕