ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ បុរសជនជាតិប្រេស៊ីលម្នាក់បានប្រារព្ធនូវអ្វីដែលគាត់អះអាងថាជាខួបកំណើតគម្រប់ ១២១ ឆ្នាំរបស់គាត់ ខណៈដែលគាត់ឥឡូវនេះបានជាសះស្បើយពីជំងឺកូវីដ១៩ ជាមួយគ្រួសាររបស់គាត់ហើយ។
លោកតា អង់ដ្រេលីណូ វីរ៉ា ដា ស៊ីលវ៉ា (Andrelino Vieira da Silva) ដែលរស់នៅក្នុងទីក្រុងអាប៉ារីស៊ីដា ដឺ ហ្គោយីអាណា (Aparecida de Goiania) ក្នុងរដ្ឋហ្គោយ៉ាស (Goias) ប្រទេសប្រេស៊ីល បានប្រារព្ធខួបគម្រប់ ១២១ ឆ្នាំកាលពីថ្ងៃទី ៣ ខែកុម្ភៈ។
ឪពុកដែលមានកូន៧នាក់រូបនេះបានប្រារព្ធខួបកំណើតក្នុងអំឡុងពេលជួបជុំគ្នាយ៉ាងស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ដែលរស់នៅលើដីតែមួយជាមួយគាត់ខណៈដែលពួកគេទាំងអស់គ្នាបានជាសះស្បើយពីជំងឺកូវីដ១៩។
លោកតាស៊ីលវ៉ា ដែលមានចៅ ១៣ នាក់ ចៅទួត ១៦ នាក់ និងចៅលួតម្នាក់ បានកើតនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩០១ នេះបើយោងតាមអត្តសញ្ញាណប័ណ្ណរបស់គាត់។
គាត់នឹងក្លាយជាមនុស្សចាស់ជាងគេលើពិភពលោក ប្រសិនបើអាយុរបស់គាត់ត្រូវបានផ្ទៀងផ្ទាត់។
គាត់បានរៀបការហើយមានកូនប្រាំពីរនាក់ ក្នុងនោះកូនប្រាំនាក់នៅមានជីវិតនៅឡើយ៕
លោកតា អង់ដ្រេលីណូ វីរ៉ា ដា ស៊ីលវ៉ា បានធ្វើខួបកំណើតគម្រប់ ១២១ ឆ្នាំកាលពីថ្ងៃទី៣កុម្ភៈអំឡុងពេលកំពុងកើតកូវីដមួយគ្រួសារ