ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កាលពី​ថ្ងៃទី​០៩ ខែកុម្ភ​: ឆ្នាំ​២០២២ កម្លាំង​អន្តរាគមន៍​ពិសេស​បាន​ឡើង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​ជួរ​ភ្នំ​ដងរ៉ែក​ម្តុំ​វត្ត​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ដោយ​ចំណាយពេល​ពេញ​មួយ​យប់ រហូតដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ ទើប​ភ្លើង​រលត់​ទាំងស្រុង​។​

​កម្លាំង​ដែល​ចូលរួម​ពន្លត់​មាន​កម្លាំង​វរៈ​នគរបាល​ការពារ​ព្រំដែន ៨០៧ កម្លាំង​អធិការ​ស្រុក​ថ្មពួក កម្លាំង​អធិការ​ស្រុក​ស្វាយចេក កម្លាំង​អធិការ​ស្រុក​អូរជ្រៅ និង​មាន​ឡានទឹក​ចំនួន​៣ គ្រឿង ដើម្បី​ត្រៀម​បង្ការ​និង​ជួយសង្គ្រោះ​ពន្លត់ ហើយ​ប្រើ​កម្លាំង​សរុប​ទាំងអស់ ៧២​នាក់​៕​