ប្រែសម្រួលៈបំណង(VnExpress)៖ វៀតណាមកាលពីថ្ងៃព្រហស្បតិ៍ទី១០កុម្ភៈ បានកត់ត្រាឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតជាថ្មី គឺ២៦.០២៣នាក់ នាំអោយចំនួនឆ្លងសរុបក្នុងការផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅរលកទី៤នេះឡើងដល់២.៤០១.១១៤នាក់។
ទីតាំងបីមានការឆ្លងច្រើនជាងគេគឺ ទីក្រុងហាណូយ ២.៨៨៧នាក់ ខេត្តង៉េអាន ១.៧៤៩នាក់ និងក្រុងហាយហ្វុង ១.៣៦៦នាក់។
អ្នកជំងឺកូវីដចំនួន៧៤នាក់ទៀតបានស្លាប់កាលពីថ្ងៃ១០កុម្ភៈ ក្នុងនេះ១៦នាក់នៅទីក្រុងហាណូយ។សរុប មនុស្ស៣៨.៦៨៨នាក់បានស្លាប់ដោយកូវីដ១៩នៅវៀតណាម។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនវៀតណាម៩៦លាននាក់ ៧៩,១លាននាក់បានចាក់វ៉ាក់សាំងការពារកូវីដ១៩បានពីរដូស និង៣០,៤លាននាក់បានចាក់ដូសទីបី៕
គ្រូពេទ្យនៅក្នុងរថយន្តពេទ្យជាមួយអ្នកជំងឺកូវីដ១៩នៅក្រុងហាណូយ