ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ម៉ែន វុទ្ធី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារងារថ្នាក់កណ្តាលចុះជួយស្រុកជលគិរី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់ សំអុល អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ចំនួន ៩គ្រួសារ ក្នុងនោះ ឆេះអស់ទាំងស្រុង ៦គ្រួសារ និងរងផលប៉ះពាល់ ៣គ្រួសារ រស់នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
អំណោយទាំងនោះមាន៖ កៅស៊ូតង់ ត្រីខ មី ឃីតមុង ភួយ សារុង ក្រមា អង្ករ សម្ភារៈប្រើប្រាស់ក្នុងផ្ទះផ្សេងៗ និងថវិកាមួយចំនួន៕