ឆ្នាំជូត
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំកណ្តុរនៅខែកុម្ភៈដួងរាសីល្អជាមធ្យម ម្ល៉ោះហើយរាល់ការធ្វើអ្វីំមួយតែងពុំទទួលរងផលប៉ះពាល់គួរកត់សម្គាល់ឡើយ។ចំពោះការបំពេញកិច្ចការតូចធំនៅថ្ងៃនេះគឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងគ្រាន់កក់ក្តៅផ្លូវចិត្ត។អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។
សេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងអាពាហ៍ពិពាហ៍ហើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយចូរចេះប្រុងប្រយ័ត្នពីព្រោះថាងាយត្រូវបានគេរំលោភបំពាន់និងជួបគ្រោះចាញ់បោកគេជាងសព្វមួយដង។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនត្រូវប្រយ័ត្នប្រយែងចៅហ្វាយនាយបន្តិចព្រោះងាយចាប់ថ្នាំងថ្នាក់និងបង្កហេតុណាស់។អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំខាល
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំខ្លាឆ្លងចូលខែកុម្ភៈនេះដួងរាសីបានក្រឡាប់ចាក់ពីធ្លាក់ស្រុតចុះ ត្រឡប់មកខ្ពស់ត្រដែតវិញ។ដូចនេះធ្វើឱ្យដំណើរជីវិតភ្លឺថ្លា និងមានជោគមានជ័យគាប់ប្រសើរ។ក្នុងថ្ងៃនេះវិញដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះទាំងស្ត្រីបុរសបញ្ហាមិនល្អងាយរត់ចូលណាស់ផង ម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលច្រើនពីព្រោះថាជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។ការធ្វើដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់បញ្ហាសុវត្តិភាពទាំងសុខភាពនិងបញ្ហាជម្លោះវិវាទដោយប្រការណាមួយ។ក្នុងថ្ងៃនេះសន្ទុះនៃល្បឿនកិច្ចការងារប្រៀបប្រដូចទៅនឹងការអុំទូកបញ្ច្រាសខ្សែទឹកហូរ ដែលងាយថយក្រោយតែមិនងាយទៅមុខសោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកបញ្ហាក្តីច្រណែនឈ្នានីសឬភាពមោហៈទោសៈដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនតែក៏ងាយត្រជាក់ចិត្តចំពោះគ្នាវិញដែរ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំរោងនៅខែកុម្ភៈនេះដួងរាសីល្អជាមធ្យម ហើយធ្វើអ្វីក៏ជឿនលឿនលឿនទៅមុខសន្សឹមៗជានិច្ច។ការប្រកបការងារក្នុងថ្ងៃនេះបើលោកអ្នកចង់ជួបចរចាក្នុងរឿងអ្វីមួយអាចចាប់ផ្តើមបានហើយពីព្រោះថាផលល្អៗតែងហុចមកវិញ។ចំពោះបើជាអ្នកប្រកបជំនួញតូចធំលោកអ្នកបើចង់បន្ថែមដើមទុនក៏អាចផ្តល់ផ្លែផ្កាល្អៗមកវិញជាងអាក្រក់ដែរ។
បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំម្សាញ់នៅខែកុម្ភៈនេះដួងរាសីធ្លាក់ស្រុតចុះ ធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហានឿយហត់និងមានរឿងរាវច្រើនចូលយាយី។សម្រាប់ថ្ងៃនេះវិញ ដោយសារដួងរាសីខ្ពស់ត្រដែត ដូចនេះរាល់ការប្រកបការងារសព្វបែបយ៉ាងបើទោះបីកិច្ចការមមាញឹកពិតមែនតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។លាភសំណាងហាក់ហូរចូលខ្លះ ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្ត។
រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំមមី
រាសីស្រុតចុះ។ក្នុងថ្ងៃនេះទោះមានរឿងរាវអ្វីក៏ដោយចូរចេះសង្តត់ចិត្តទប់អារម្មណ៍ទើបគ្មានបញ្ហាមិនល្អចូលយាយីជីវិតកើត។អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរឡើយ ដូចនេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយរកស្មានមិនត្រូវ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ស្ត្រីមេផ្ទះងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការល្អប្រពៃបំផុត។ថ្ងៃនេះការប្រកបការងារលោកអ្នកតោងតែចាប់កាន់កិច្ចការងារចាស់ឬកិច្ចការងារសេសសល់ពីមុនមកទើបប្រសើរ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវត្រៀមទប់ទល់ឱ្យបានល្អពីព្រោះថាងាយប្រែទៅជាអាក្រក់ណាស់។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាសៅហ្មងបន្តិចតែមុខរបរមានស្ថានភាព ដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ផ្តល់ផលល្អទាំងការប្រកបការងារទាក់ទងប្រាក់កាស ឬ ការសម្រេចចិត្តធ្វើកិច្ចសន្យាអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បើករបរថ្មីក៏ជាពេលវេលាល្អប្រសើរណាស់ផង។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមដូចសព្វមួយដងតែការធ្វើដំណើរផ្លូវឆ្ងាយមិនត្រូវសេពគប់គ្រឿងស្រវឹងឡើយពីព្រោះងាយជួបបញ្ហាណាស់។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ដំណើរជីវិតទាំងស្ត្រីបុរសក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់ការចរចាតូចធំពីព្រោះតែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។កិច្ចការងារលោកអ្នកធ្វើអ្វីតែងត្រូវបានចៅហ្វាយឬអ្នកគ្រប់គ្រងស្រឡាញ់ចូលចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយ ហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំច
រាសីស្រុតចុះ។ក្នុងថ្ងៃនេះបើមានជួបជុំសប្បាយក្អាកក្អាយត្រូវចេះប្រុងប្រយ័ត្នបញ្ហាសុខភាពនិងជម្លោះវិវាទណាមួយកើតឡើង។នាថ្ងៃនេះដោយសារដំណើរជីវិតជួបភាពរដិបរដុប ដូចនេះចូរប្រយ័ត្នការត្រូវរិះគន់ឬត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរធ្វើសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុស ហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។
សម្ព័ន្ធស្នេហាប្រុសស្រីឲ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕
ឆ្នាំកុរ
រាសីស្រុតចុះ។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកត្រូវចេះរក្សាភាពស្លូតបូតឬធ្វើចរិកឱ្យរាបសាបន្តិចទើបជីវិតមានភាពសុខដុម។ថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមិនឆ្លើយតបដូចបំណងប៉ុន្មានទេ ពិសេសក្រុមមនុស្សទាំងទីជិតឆ្ងាយនៅបង្កបញ្ហាមកឱ្យថែមទៀត។ការប្រកបរបររកស៊ីជួញដូរមិនសូវជោគជ័យទេ ហើយចង់បោះទុនអ្វីត្រូវមើលមុខក្រោយបន្តិចទើបគ្មានបញ្ហាអ្វីចោទឡើង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រុះស្រួលគ្នានិងផ្អែមល្ហែមប្រពៃ៕