ដោយៈតារារិទ្ធ៖ភ្នំពេញៈ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាព នៅ ឧបទ្វីបកូរ៉េ» នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នាទី ក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ ដល់ប្រទេសកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានាសម្រេច ឱ្យបានឆាប់រហ័សនូវសន្ធិសញ្ញាសន្តិភាពប្រយោជន៍ ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួប លើកទី៧២ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើមនៅ ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ១៩៥០ ។ សង្គ្រាមបានបញ្ចប់ដោយ កិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ តែមិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍នោះទេទោះបីជាកិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ប៉ុន្តែជាអកុសល សន្ធិសញ្ញា សន្តិភាពមិនទាន់អាចសម្រេចបាននៅឡើយ ។ ហេតុដូច្នេះ​ហើយ នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ ។ យើងត្រូវការចាំបាច់ នូវសេចក្ដីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ ។

សម្ដេចតេជោបានបន្ថែមថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ បានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងអ្នកជំនាញសំខាន់ៗមកពី គ្រប់វិស័យជាង ១០០ប្រទេស ដើម្បីចែក រំលែក ទស្សនៈ, ប្រាជ្ញា និងចក្ខុវិស័យរបស់ពួកគេ ស្ដីពីសន្តិភាពនិងវិបុលភាព នៅលើឧបទ្វីបកូរ៉េនិងតំបន់អាស៊ីប៉ាស៊ីហ្វិកយើងក៏មានការប្រមូលផ្ដុំមនុស្សមួយលាននាក់ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព ។

សម្ដចតេជោបានបន្តទៀតថា កិច្ចប្រជុំកំពូល ពិភពលោកឆ្នាំ២០២២ បានរៀបចំឡើងនៅក្នុងអំឡុងពេលនៃការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែតឹងតែង និងវិបត្តិជាបន្តបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត, គម្លាត សង្គមកាន់តែរីកធំ ក៏ដូចជាគ្រោះធម្មជាតិផងដែរ ។ ទន្ទឹមនេះដែរ, ពិភពលោករបស់យើង គឺកំពុងតភ្ជាប់គ្នា ទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង។ដូច្នេះហើយយើងត្រូវការធ្វើការជាមួយគ្នាដើម្បីសម្របសម្រួល។ការឆ្លើយតបជាសកលចំពោះបញ្ហាសកលដែលកំពុង កើតឡើងនេះ ។ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផង នៅក្នុងបញ្ហាពិភពលោកដ៏តានតឹង និងស្មុគស្មាញ ដែលត្រូវ ការដំណោះស្រាយ ។

សម្តេចតេជោបន្តថា កិច្ចប្រជុំកំពូលនេះ នឹងដាក់ចេញ នូវឯកសារ សំខាន់ៗចំនួនពីរគឺ សេចក្តីសម្រេចចិត្តទី ក្រុងសេអ៊ូល ឆ្នាំ ២០២២ ស្តីពី «ដំណើរឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ» និងគំនិត ផ្តួចផ្តើមស្តីពី «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ:ឧបទ្វីបតែមួយ,ប្រជាជនតែមួយ,វប្បធម៌តែមួយ»។យើងទន្ទឹងរង់ចាំធាតុចូលរបស់គណៈប្រតិភូ បន្ថែមទៀតលើឯកសារទាំងពីរនេះ ។

ក្នុងឱកាសនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមស្នើឱ្យកូរ៉េ ទាំងពីរ និងភាគីពាក់ព័ន្ធនានាសម្រេចសន្ធិសញ្ញាសន្តិភាពឱ្ យបានឆាប់រហ័សដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ ។សម្ដេចក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធ ទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូយកប្រជាជន ជាស្នូល ដើម្បីកសាង ដំណើរ ឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរដោយសន្តិភាព ។

សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ដើម្បីបន្តលើក កម្ពស់ សន្តិភាព និងវិបុលភាពក្នុងតំបន់ សហព័ន្ធសន្តិភាពសកល ដោយសហការជាមួយ ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា កំពុង បង្កើតគម្រោង «ឧទ្យានសន្តិភាពមេគង្គ” ក្នុងគោលបំណង បន្តលើកកម្ពស់តម្ល និងវប្បធម៌សន្តិភាព កសាងមូលដ្ឋានគ្រឹះ និងប្រព័ន្ធនៃសន្តិភាព និងចងក្រងឯកសារ និងចែករំលែក ចំណេះ ដឹងអំពីសន្តិភាព ។ សម្ដេចសង្ឃឹមថា គម្រោងនេះ នឹង នាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា និងអត្ថន័យ ។

ទាក់ទងនឹងកម្ពុជាជាមួយទន្លេមេគង្គ សម្ដេចតេជោបានលើក ឡើងថា ប្រទេសកម្ពុជា និង តំបន់មេគង្គអាចផ្តល់មេរៀន ស្តីពី ការបង្កើតសន្តិភាព,ការកសាងសន្តិភាពនិងការបង្រួបបង្រួមជាតិ ។ ឧទាហរណ៍ គោលនយោបាយឈ្នះ-ឈ្នះ នៅកម្ពុជា អាចជាការជំរុញទឹកចិត្តនិងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា ។យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់ សង្គ្រាម នោះ ទេ ។យើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការ ចរចា ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ៕សរន