ទឹកសម្រាប់ស្រោចស្រពដំណាំ និងទឹកសម្រាប់ ប្រើប្រាស់ ប្រចាំថ្ងៃរបស់មនុស្ស សត្វ នៅក្នុងខេត្តឧត្តរមានជ័យ នៅពេលនេះ មិនមានបញ្ហាខ្វះ ដូចនៅអំឡុងពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨ ដែលត្រូវដឹកទឹក ចែកតាមផ្ទះនោះទៀតហើយ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំធ្វើការស្តារ និងកសាងហេដ្ឋារចនា សម្ព័ន្ធ ធារាសាស្ត្រតូចធំ សរុបបាន ចំនួន ៩៣ កន្លែង អាចតម្កល់ទឹក ទុកប្រើប្រាស់ ក្នុងរដូវប្រាំង បានដល់ចំនួន ៧០០ លានម៉ែត្រគូប ដែលក្នុងនេះ តម្រូវការប្រើប្រាស់ ក្នុងទូទាំងខេត្ត ឧត្តរមានជ័យ តែ ២០០ លានម៉ែត្រគូបទេ ៥០០ លានម៉ែត្រគូបទៀត បញ្ជូនទៅស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។