ករណីភ្លើងឆេះព្រៃ នៅភ្នំដងរែក ម្តុំវត្តគីរី សុក្ខារាម ថ្មរមៀល ភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ កាលពីម៉ោង ៧ យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ មកទល់ថ្ងៃទី១១ ខែកុម្ភៈ សមត្ថកិច្ច បានលើកឡើង ថាៈ សមត្ថកិច្ចជំនាញ បានកំពុងបន្តស្រាវជ្រាវ រកជនសង្ស័យបង្កអគ្គិភ័យ ព្រោះក្រោយ ការស៊ើបអង្កេត បង្ហាញថា វាមិនមែន ជាភ្លើងឆេះព្រៃ ដោយចៃដន្យ ឬការធ្វេសប្រហែស របស់អ្នកដើររកអនុផល ព្រៃឈើ ឬរកឃ្មុំ ឬកណ្តុរឡើយ ។