ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រុមការងារ អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈ កម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និង ចែកអំណោយមនុស្សធម៌ ជាគ្រឿង ឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលជួបជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន ជនពិការ ចំនួន ៤០ គ្រួសារ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានផ្ដល់អំណោយមនុស្សធម៌ ជូនក្នុង ១ គ្រួសារៗ រួមមាន អង្ករ ២៥គីទ្បូក្រាម , មី១កេស , ទឹកត្រី១យួរ , ទឹកស៊ីវអ៊ីវ១យួរ , ម៉ាស់ ១ប្រអប់ , ជែលលាងដៃ ១ដប និងទឹកសុទ្ធ ១យួរ ដើម្បីជួយសម្រួល ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃ៕/V-PC