ដោយៈរ៉ាម៉ន/ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំបញ្ជាដោយលោក ឯក ឃុនដឿន ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ នៅថ្ងៃទី១០ កុម្ភៈនេះបានចុះបង្ក្រាបបើកលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនោះកម្លាំងបានឃាត់ខ្លួន មនុស្សចំនួនពីរនាក់រួមមានៈ ១.ជនសង្ស័យឈ្មោះ សុផាន់ណា សុជាតា ភេទស្រី អាយុ ២៣ឆ្នាំ ជាភ្នាក់ងារកត់កន្ទុយលេខ និង២.ជនសង្ស័យ ឈ្មោះ យុន ធារ៉េន ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកលេងកន្ទុយលេខ ព្រមទាំងវត្ថុតាងមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តតាមនីតិវិធីជាបន្ត៕