ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ រឿងចុងក្រោយដែលត្រូវការបំផុតនៅពេលចង់ចូលគេងយប់ដ៏សុខសាន្តគឺការបានដេកនៅលើគ្រែដូចនៅក្នុងខ្សែភាពយន្តបែបរន្ធត់ប៉ុន្តែនោះជាអ្វីដែលមនុស្សមួយចំនួនបានជួបប្រទះរួចហើយ ដោយសារតែការរចនាគ្រែដ៏គួរឱ្យភ្ញាក់ផ្អើល។
អ្នកប្រើប្រាស់បណ្តាញសង្គមមកពីជុំវិញពិភពលោកបានចែករំលែករូបភាពនៃគ្រែដ៏គួរឱ្យរន្ធត់និងគួរឱ្យភ្ញាក់ផ្អើលបំផុតនៅជុំវិញពិភពលោកជាមួយនឹងឧទាហរណ៍ដ៏ល្អបំផុតគឺប្រមូលផ្តុំនៅក្នុងវិចិត្រសាលរបស់វេបសាយ MyDiWise ។
រូបថតមួយបង្ហាញគ្រែក្នុងទម្រង់ជាតុក្កតាខ្លាឃ្មុំដ៏ធំសម្បើម ដែលមើលទៅគួរឱ្យខ្លាចនៅលើក្បាលអ្នកដេក ខណៈគ្រែមួយទៀតមើលទៅហាក់ដូចជាអណ្តែតផុតពីដី។
ទន្ទឹមនឹងនោះ អ្នកខ្លះជ្រើសរើសគ្រែ ដែលមានប្រអប់ឈើគ្របពីលើនិងមានឈើទល់ចំនួនពីរប្រៀបបីដូចជាអន្ទាក់សត្វ ខណៈអ្នកខ្លះទៀតជ្រើសរើសមឈូសសម្រាប់កន្លែងសម្រាកបណ្តោះអាសន្នរបស់ពួកគេ៕
ខាងក្រោមនេះជារូបភាពគ្រែចម្លែកៗជុំវិញពីភពលោក