ខណ្ឌរដ្ឋបាលជលផលព្រៃវែង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ រួមជាមួយគណៈកម្មការសហគមន៍នេសាទ បឹងស្នេហ៍ធាយ ចុះបោះបង្គោល ព្រំប្រទល់ នៃអន្លង់អភិរក្សមេត្រីពូជ បានចំនួនបួនកន្លែង ស្ថិតនៅក្នុងបឹងស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ក្នុងចំណោមអន្លង់ទាំង ៩ នៅក្នុងបឹង ស្នេហ៍ ដែលជាអន្លង់សម្បូរ ទៅដោយ ត្រីកេះ ពងកូន នៅក្នុងតំបន់នេះ។