តួអង្គ​ស្រី​ខឹង​ក្រោយ​អតីត​សង្ឃ​ឆាន់​ពោត​ស្ងោរ​​ថា នាង​ដាក់​ថ្នាំ

2434
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: តួអង្គ​ស្រី​បាន​ខឹងច្រឡោត​តោតតូង ក្រោយ​អតីត​សង្ឃ​គ្រូ​ចៅអធិការ​វត្តភ្នំ​បាក់​លើ ឆាន់​ពោត​ស្ងោរ​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​និយាយថា នាង​ដាក់​ថ្នាំ​ឲ្យ​លោក​បាត់ស្មារតី វង្វេងវង្វាន់​រួច​រួមភេទ​ទាំង​មិនដឹង​ខ្លួន​។ កំហឹង​នេះ នាំ​ឲ្យ​នាង​សម្រេច​ប្តឹង​អតីត​សង្ឃ​នោះ ពីបទ​បង្ខំ​រំលោភ​ទារលុយ​៥​ម៉ឺន​ដុល្លារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង និង​ជា​នាយការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ថ្ងៃទី​៧​ខែមិថុនា​ថា ការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​០៦​ខែមិថុនា​ឆ្នាំ​២០១៨ បានទទួល​បណ្តឹង​ពី​ឈ្មោះ កាយ លី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​នាង​បាន​ប្តឹង​រាយការណ៍​ថា នៅ​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​២​យប់ មានឈ្មោះ ស្រិល វណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ចៅអធិការ​វត្តភ្នំ​បាក់​លើ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ បាន​មកសុំ​សឹង្ហ​(​សុំ​ដេក​) នៅផ្ទះ​របស់ខ្លួន​ចំនួន​២​យប់​។ លុះដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នា​ម៉ោង​ប្រហែល​៩​យប់ ខ្លួន​បាន​យក​ភេសជ្ជៈ​ទៅ​ប្រគេន​លោក​(​លោកសង្ឃ ស្រិល វណ្ណា​) ក៏​ត្រូវបាន​ព្រះសង្ឃ​អង្គ​នេះ ចាប់បង្ខំ​រួមភេទ​ជាមួយ​ខ្លួន​រហូត​បានសម្រេច​។ សង្ឃ​បាន​សន្យាថា ខែវិច្ឆិកា​ឆ្នាំ​២០១៨ លោក​នឹង​លាចាក​សិក្ខាបទ​(​សឹក​) នឹង​ចូល​ស្តីដណ្តឹង​យក​ធ្វើជា​ប្រពន្ធ​។ ប៉ុន្តែ​លុះ​ពេល​បាន​ខ្លួនប្រាណ​ហើយ ឈ្មោះ​ស្រិល វណ្ណា បាន​ចុះចោល និង​បាន​បិទ​ទូរស័ព្ទ និង​មិន​ព្រម​ចូលមក​ដោះស្រាយ​ជាមួយ​ខ្លួន ទើប​ខ្លួន​បង្ហោះ​ឃ្លី​ប​វីដេអូ​ដែល​លោកសង្ឃ ស្រិល វណ្ណា បាន​ប្រលែង​ជាមួយ​ខ្លួន និង​ឆាន់​ពោត​ស្ងោរ​នោះ ឲ្យ​សាធារណជន និង​លោកសង្ឃ ស្រិល វណ្ណា បានឃើញ​។​

​នាង​កាយ លី​តា ប្តឹង​សមត្ថកិច្ច​ថា ខ្លួន​សុំ​ប្តឹង​ដល់​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ខ្លួន និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០.០០០​ដុល្លារ​។​

​ប្រភពពី​ក្រឡាបញ្ជី នៃ​អយ្យការ​តុលាការខេត្ត​បន្ទាយមានជ័យ​ឲ្យ​ដឹងថា ករណីនេះ​ជំនាញ​បាននិងកំពុង​អនុវត្តតាម​អាយ្យ​ការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បើក​ការ​ស៊ើប​អ​ង្គេ​ត​បឋម​។ ពោលគឺ​មិនបាន​ឃាត់ ឬ​ចាប់ខ្លួន​ឈ្មោះ ស្រិល វណ្ណា ហៅ​អៀម វណ្ណា នោះឡើយ​។ តាំងពី​ថ្ងៃទី​៥​មិថុនា មកទល់​ថ្ងៃទី​៨​មិថុនា​នេះ ឈ្មោះ​នេះ​ស្ថិតនៅ​ផ្ទះ​នា​សង្កាត់​ទឹកថ្លា ហើយ​មាន​ញាតិមិត្ត ពុទ្ធបរិស័ទ ព្រះសង្ឃ​ទៅសួរសុខទុក្ខ​និង​ផ្តល់​កម្លាំងចិត្ត​។​

​ឆ្លើយតប​នឹង​ការចោទប្រកាន់ថា បង្ខំ​រំលោភ​សេព​ស​ន្ទ​វៈ​លើ​នាង កាយ លី​តា ឈ្មោះ​ស្រិល វណ្ណា និង​សមត្ថកិច្ច​ថា នេះ​ជា​ករណី​ព្រមព្រៀងគ្នា​រួមភេទ​ប៉ុណ្ណោះ មិនមែន​ករណី​រំលោភ​ឡើយ ព្រោះថា ករណីនេះ ខាង​ស្រី​ជា​អ្នក​ល្បួង​អតីត​សង្ឃ​ទៅផ្ទះ ហើយ​បាន​រួមរ័ក​ជាមួយគ្នា​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការបង្ខិតបង្ខំ គ្មាន​ភស្តុតាង គ្មាន​ហេតុ​វិ​ស្សន​កម្ម​អង្គហេតុ​ជា​ធាតុ​ផ្សំ នៃ​បទ​រំលោភ​ឡើយ​។ ប៉ុន្តែ​រឿងនេះ អាចជា​រឿង​ប្រច័ណ្ឌ រវាង​នាង​កាយ លី​តា នឹង​នារី​ផ្សេងៗ​ទៀត ដែលមាន​ទំនាក់ទំនង​ស្នេហា​នឹង​អតីត​សង្ឃ​ចៅអធិការ​វត្តភ្នំ​បាក់​លើ​នោះ ព្រោះ​ពេល​អតីត​សង្ឃ​កុហកថា ឈឺ​ហើយ​ទៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​នោះ តាមពិត ទៅ​ភ្នំ​គូ​លេន​ខេត្តសៀមរាប ហើយ​នាំ​នារី​ផ្សេង​ទៅជា​មួយ​។ អ៊ីចឹង​ហើយ​បានជា​នាង កាយ លី​តា បាន​បង្ហោះ​រូប​អាស្រូវ ដើម្បី​ដាក់​សំពាធ​លើ​អតីត​សង្ឃ ដូចដែល​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នាង​នេះ​ចង់បាន​លុយ ឡាន​និង​រូបលោក​។ ដូច​ការរិះគន់​ដែរ ក្នុង​បណ្តឹង​នាង​បាន​ទារ​សំណង​ពី​អតីត​សង្ឃ​ដល់​ទៅ​៥​ម៉ឺន​ដុល្លារ​ឯណោះ​។​

​សូមបញ្ជាក់ថា រឿងអាស្រូវ​របស់​ឈ្មោះ ស្រិល វណ្ណា​ហៅ​អៀម វណ្ណា អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ បាន​ធ្លាយ​កាលពី​ថ្ងៃទី​៣ មិថុនា ឆ្នាំ​២០១៨ ដោយ​ឈ្មោះ កាយ លី​តា បា​ម​បង្ហោះ​វីដេអូ​ឃ្លី​ប​រូប​អតីត​សង្ឃ​នេះ ដេក​ប្រលែង​ជាមួយ​នាង​, រូប​ឆាន់​ពោ​យ​ស្ងោរ​របៀប​ដូច​បៀម​លឹ​ង្គ​, រូប​អង្គុយលេង​ខ្លា​ឃ្លោក​។​

​នៅ​ល្ងាច​ថ្ងៃទី​៤​មិថុនា គណៈសង្ឃ និង​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត នៅ​មន្ទីរ​បាន​កោះប្រជុំ​ដោះស្រាយ​បន្ទាន់ និង​ថ្ងៃទី​៥ មិថុនា នៅ​វត្ត​សមាធិ​ផល មន្ត្រី​គណសង្ឃ និង​មន្ទីរ​ធម្មការ​ខេត្ត បាន​ដោះស្រាយ​ជា​ចំហ ចំពោះ​សា​រណ​ជន​រាប់រយ​នាក់ និង​ផ្សឹក​អតីត​ចៅអធិការ​វត្ត​ស្រិល វណ្ណា​។​

២​ថ្ងៃ​ដំបូង អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​សាធារណៈជន​បាន​ស្រោច​ការរិះគន់​លើ​សង្ឃ​បរាជិក​ស្រិល វណ្ណា​។ ប៉ុន្តែ​ពីថ្ងៃ​ទី​៥​មិថុនា​មក អ្នក​រិះគន់​បាន​ស្រោច​មកលើ​នាង​កាយ លីដា វិញ​៕ ល​/MN

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ