ដោយៈរ៉ាម៉ន/ភ្នំពេញៈចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងក្រុមការងារបានអញ្ជើញចុះជួបប្រជុំជាមួយប្រជាពលរដ្ឋដែលរស់នៅផ្លូវលេខ ១៣៨ ចន្លោះពីផ្លូវលេខ ២៦៥ដល់ ផ្លូវលេខ២៧១សរុបចំនួន៥៤ខ្នងផ្ទះក្នុងនោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តផ្ដិតមេដៃយល់ព្រមរុះរើទីលំនៅទៅតាំងទីលំនៅថ្មី នៅតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចំនួន ៥០ខ្នងផ្ទះ ។
ចំណែកបួនខ្នងផ្ទះទៀតមិនទាន់បានយល់ព្រមនៅឡើយដោយក្នុងនោះពលរដ្ឋពីរខ្នងផ្ទះសំណើសុំទៅមើលទីតាំងដីផ្ទាល់សិនទើបសម្រេចចិត្តជាក្រោយ។ពលរដ្ឋមួយខ្នងផ្ទះសំណើសុំដោះស្រាយគោលនយោបាយជាថវិកាចំនួនមួយម៉ឺនដុល្លារ (ដោយមិនទទួលយកដី ) ហើយពលរដ្ឋមួយខ្នងផ្ទះទៀតសំណើសុំដីចំនួនពីរឡូត៍ ៕សរន