ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោកស្រី អានណាឡេណា ប៊ែរអឺប៊ក(Annalena Baerbock)បាននិយាយកលាពីថ្ងៃសុក្រទី១១កុម្ភៈថា ការបង្កើនកម្លាំងទ័ព និងសមយុទ្ធយោធានៅព្រំដែនជាប់នឹងអ៊ុយក្រែន មានន័យស្មើនឹងការបង្កើនភាពតានតឹងមួយ។
ប៊ែរអឺប៊ក បាននិយាយក្នុងសន្និសីទកាសែតមួយនៅក្រុងអាម៉ង់ ប្រទេសហ្សកដានី ថា «ខាងយោធា យើងមិនមើលឃើញសញ្ញាធូរស្រាលណាមួយទេ តែវាកាន់តែកើនឡើងទៅវិញ។ការបង្កើនកម្លាំងទ័ពរបស់រុស្ស៊ី និងនៅបេឡារូសទាហានប្រមាណ៣០.០០០នាក់កំពុងធ្វើសមយុទ្ធយោធា មួយផ្នែកជាប់នឹងព្រំដែនអ៊ុយក្រែន»។
លោកស្រីបានបន្ថែមថា «ហេតុនេះហើយបានជាយើងកំពុងត្រៀមគ្រប់សេណារីយ៉ូ ដោយសម្របសម្រួលគ្នាជិតដិតជាមួយសម្ពន្ធមិត្តរបស់យើងនិងជាមួយដៃគូរបស់យើងនៅសហភាពអឺរ៉ុប។មានបន្ទាត់ក្រហមមួយ ហើយនោះគឺអធិបតេយ្យភាពរបស់អ៊ុយក្រែន។យើងកំពុងត្រៀមគ្រប់វិធានការដោយស្វាហាប់តែយើងក៏ធ្វើការចរចាផងដែរក្នុងពេលជាមួយគ្នា»។
លោកស្រី អានណាឡេណា ប៊ែរអឺប៊ក បាននិយាយថា សមយុទ្ធទ័ពជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅក៏ស្មើនឹងការបង្កើនភាពតានតឹងផងដែរ៕
រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោកស្រី អានណាឡេណា ប៊ែរអឺប៊ក