ប្រែសម្រួលៈបំណង/កង់បេរ៉ា(ដេល្លីម៉េល,អេភី)៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន បានអះអាងកាលពីថ្ងៃសុក្រទី១១កុម្ភៈថា រុស្ស៊ីអាចចូលលុកលុយប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបច្ចុប្បន្ន ដូច្នេះ«ពលរដ្ឋអាម៉េរិកគួរចាកចេញពីប្រទេសអឺរ៉ុបខាងកើតនេះជាបន្ទាន់»។
លោកប្លីងកិនមិនបានផ្តល់ព័ត៌មានលម្អិតឬហេតុផលនៅពីក្រោយការព្រមានចុងក្រោយនេះដល់ថ្នាក់ប្រាប់អោយពលរដ្ឋអាម៉េរិកចាកចេញពីអ៊ុយក្រែនជាបន្ទាន់បែបនេះទេ តែថា«យើងបន្តឃើញសញ្ហានៃការបង្កើនភាពតានតឹងពីរុស្ស៊ី រួមមានកងកម្លាំងថ្មីបានទៅដល់ព្រំដែនអ៊ុយក្រែន។យើងកំពុងនៅក្នុងបង្អួចមួយនៅពេលការឈ្លានពានមួយអាចចាប់ផ្តើមនៅពេលណាមួយ និងច្បាស់ណាស់វាអាចទាំងកើតឡើងក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិចនេះទៀតផង»។
រុស្ស៊ីកំពុងប្រមូលផ្តុំទាហានជាង១០០.០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែន និងថាខ្លួនមិនមានផែនការចូលឈ្លានពានប្រទេសក្បែរខាងខ្លួនទេ តែក៏កំពុងទាមទារអោយអាម៉េរិកនិងអង្គការណាតូកុំបញ្ចូលអ៊ុយក្រែននិងបណ្តាប្រទេសអតីតសហភាពសូវៀតដទៃទៀតចូលជាសមាជិកអង្គការណាតូ ជាអ្វីដែលអាម៉េរិកនិងណាតូបានច្រានចោល៕
ប្លីងកិន បានអះអាងស្មានៗដូច្នេះចេញពីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កន្លែងដែលលោកកំពុងជួបប្រជុំជាមួយសមភាគី៣ប្រទេសទៀតក្នុងក្រុមសម្ពន្ធភាពថ្មីមួយហៅថាក្វាដ