ដោយៈ ទេពមង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៣០០ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR – ប្រភេទអូមីក្រុង ទាំងអស់) , ជាសះស្បើយ ១៣៥នាក់ និងគ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះករណីឆ្លងសហគមន៍ ២៩៥ នាក់ (ប្រភេទអូមីក្រុង) , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ៥ នាក់ (ប្រភេទអូមីក្រុង) ។
គិតត្រឹមព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១២៣.០៤២ នាក់ , អ្នកជាសះស្បើយ ១១៨.៦៦០ នាក់ និង អ្នកស្លាប់ ៣.០១៥ នាក់។ ករណីនាំចូលពីក្រៅប្រទេស សរុប ២០.៤៧៥ នាក់៕/V
សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖