លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ត្រូវបាន តុលាការ ឲ្យចេញលិខិតអញ្ជើញឲ្យចូលខ្លួន ទៅកាន់អយ្យការ អមសាលា ដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសាកសួរ អំពីដំណើររឿង អ្នកដែលពាក់ព័ន្ធ ការឈូសឆាយ ទន្ទ្រានដីព្រៃ លិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមលិខិតអញ្ជើញ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា បៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ។